ព័ត៌មានកំសាន្ត ៖ តួស្រីក្នុងរឿង "ទាសករបេះដូង" ហើយក៏ជាភរិយារបស់មហាសេដ្ឋីម្នាក់នៅក្នុងប្រទេសថៃផងដែរ ។ នាង Pinky Savika ត្រូវបានគេដឹងថា រូបនាងបានបាត់មុខពីវិស័យសិល្បៈរាប់ឆ្នាំមកហើយ តាំងពីរៀបការរួចមក ។
យោងតាមការបង្ហោះរបស់នាងកាលពី ថ្ងៃទី ២៥ ខែឧសភា ម្សិលមិញនេះបានឲ្យដឹងថា នាងបានចូលរួមក្នុងកម្មវិធីមួយ ដោយគ្រងរ៉ូបពណ៍ ស ចែងចាំង ដូចព្រះនាងម្ចាស់កំពុងតែដើរលើដីយ៉ាងចឹង ។
អាចនិយាយបានថា នាងគឺជានារីដែលស្អាតជាងគេនៅក្នុង Event ដ៏ធំមួយនោះ ហើយក៏ទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់អ្នកចូលរួមទស្សនា ព្រមទាំងអ្នកដែលនិយមលេងអឺនធឺណិតផងដែរ ៕
ប្រែសម្រួល ៖គន្ធា
ប្រភព ៖ sugardaily