CamNews

តារា 

បែកធ្លាយ! តារាថៃរូបស្អាតមួយដួង មានផ្ទៃពោះមុនរៀបការ ដល់ទៅពីរខែទៅហើយ

ព័ត៌មានកំសាន្ត ៖  តារាស្រីរាងខ្ពស់ត្រលះនាង warattaya nilkuha និងមិត្តប្រុសរូបសង្ហាគឺលោក put puttichai កំពុងតែផ្ទុះព័ត៌មានថា អ្នកទាំងពីរកំពុងតែមានកូនជាមួយគ្នា ខណៈពេលដែលមិនទាន់បានលេចលឺដំណឹងរៀបការអ្វីបន្តិចសោះឡើយ ។

ដោយយោងតាមការបកស្រាយរបស់អ្នកគ្រប់របស់នាង warattaya nilkuha កាលពីថ្ងៃទី ២៧ ខែមករានេះ បានឲ្យដឹងថា តួឯកស្រីក្នុងរឿង “ស្នេហារវើរវាយ” មិនទាន់ចង់ចេញបកស្រាយទៅបងៗអ្នកកាសែតអំពីរឿងនេះទេ ព្រោះមិនទាន់បានត្រៀមខ្លួននិងឆ្លើយសំណួរនេះទៅដល់ពួកគេ ។

គួរបញ្ជាក់ឲ្យដឹងថា ថ្វីត្បិតតែតារាស្រីមួយដួងនេះមិនទាន់បានចេញមុខបកស្រាយអ្វីក៏ដោយ ប៉ុន្តែប្រភពអ្នកជិតដិតរបស់នាងបានបង្ហើបប្រាប់ថា នាង warattaya nilkuha ពេលនេះកំពុងតែពពោះកូន ២ ខែទៅហើយ ។ ហើយឪពុករបស់កូនក្នុងផ្ទៃនោះគឺ លោក put puttichai ដែលជាមិត្តប្រុសរូបសង្ហារបស់នាង ៕








ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ Kapook


Tags: warattaya nilkuha put puttichai