CamNews

តារា 

មើលគូស្នេហ៍ ៦ គូនេះហើយ ចង់លើសជាតិស្ករ

ព័ត៌មានកំសាន្ត ៖ កាលពីថ្ងៃទី ២៩ ខែមេសា កន្លងទៅនេះ ប៉ុស្តិ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដ៏ល្បីរបស់ថៃ បានរៀបចំកម្មវិធីដ៏ធំអស្ចារ្យមួយ ដែលមានឈ្មោះថា "LOVE IS IN THE AIR" ។ ហើយនៅក្នុងនោះគឺមានសុទ្ធតែគូស្នេហ៍ល្បីៗដល់ទៅ ៦ គូឯណោះដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត ។ 

បើចង់ដឹងថា គូស្នេហ៍ទាំង ៦ គូនេះ ផ្អែមល្អែមដល់កម្រិតណា សូមធ្វើការទស្សនារូបថត Sweet Sweet នៅខាងក្រោមទាំងអស់គ្នា ។ ចុះមិត្តៗយុវវ័យគិតថាមួយគូណាផ្អែមល្អែមជាងគេ កុំភ្លេចខមមិនរកពួកគាត់មកវិញផង ដើម្បីឲ្យ Admin បានដឹងផង ៕


១. កំលោះសង្ហា លោក Mario Maurer និងតារាស្រីរាងតូចច្រឡឹងនាង Toey Jarinporn



២. គូស្នេហ៍ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពី Fans នៅកម្ពុជា គឺ នាង Bella ranee និងកំលោះសម្បូរស្នេហ៍ លោក James jirayu



៣. សង្សារទាំងក្នុងរឿងនិងក្រៅរឿង ដែលផ្អែមល្អែមដូចស្រមោចនិងស្ករ នាង Kimmy Kimberly និងតារាសម្តែង លោក Mark prin 



៤. មិនច្បាស់ទេជាគូស្នេហ៍​​ ឬ រាប់អានគ្នាជាបងប្អូនទេ ប៉ុន្តែក៏ផ្អែមល្អែមខ្លាំងណាស់ដែរ គឺ នាង Yaya urassaya និង បុរសសម្បូរសាច់ដុំ លោក Nadech kugimiya



៥. គូស្នេហ៍ត្រឹមតែក្នុងរឿង គឺនាង Mint chalida និងបុរសភ្នែកតូច លោក James ma 



៦. និងមួយគូចុងក្រោយ គឺ នាង Margie rasri និងដៃគូសម្តែងក្នុងរឿង លោក Boy pakorn ៕



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Mario Maurer Toey Jarinporn Bella ranee James jirayu Yaya Nadech Kimberly Mark prin