CamNews

តារា 

មិត្តស្រី Mario Maurer រៀបរ៉ាប់រឿងកាដូថ្ងៃកំណើត

ថៃ ៖ នៅក្នុងថ្ងៃទី ២៩ ខែមីនា កន្លងទៅនេះ គឺជាថ្ងៃកំណើតរបស់នាង JunJera Junpitakchai ដែលជាមិត្តស្រីរបស់កំពូលតារាសម្តែងលោក Mario Maurer ហើយតារាប្រុសរូបនេះក៏បាននាំមិត្តស្រីទៅទទួលទានអាហារពេលល្ងាចជាមួយគ្នាយ៉ាងរ៉ូមែនទិច ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកទាំងពីរមិនបានបង្ហោះរូបថតជាគូជាមួយគ្នានៅលើបណ្តាញសង្គមនោះឡើយ ។ 

ទទ្ទឹមនឹងនេះផងដែរ នាង JunJera Junpitakchai ត្រូវបានអ្នកកាសែតសាកសួរថា មានអ្វីពិសេសដែលមិត្តប្រុសបានឲ្យខ្លួនក្នុងថ្ងៃកំណើតដែរ ឬទេ? ភ្លាមៗនោះតារាចម្រៀងក៏ដូចជាតារាសម្តែងស្រីរូបនេះបាននិយាយរៀបរ៉ាប់ថា មិនមានអ្វីច្រើនក្រៅពីទទួលទានអាហារពេលល្ងាចជាមួយគ្នានោះទេ ព្រោះនាងដឹងថា លោក Mario Maurer មានការងារជាច្រើនដែលត្រូវបំពេញ ហើយនាងក៏មិនបានរំពឹងកាដូថ្លៃៗអ្វីដែរក្នុងថ្ងៃកំណើតនោះ សុំត្រឹមជួបមុខនឹងប៉ុននឹងក៏បានដែរ ។ 

យោងតាមការរៀបរ៉ាប់របស់ នាង JunJera Junpitakchai ឃើញថា ពិតជាគិតគូរដល់ លោក Mario Maurer ដែលជាសង្សារខ្លាំងណាស់ ដោយសារតែបែបនេះហើយ ទើបធ្វើឲ្យ Mario ស្រលាញ់ JunJera បានយូរដល់ថ្នាក់នេះ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Mario Maurer JunJera Junpitakchai