CamNews

តារា 

Lee Soo Hyuk ប្រកាស​ចូលសម្តែង​នៅ YG Entertainment ក្រោយចប់កុងត្រា​ជាមួយផលិតកម្មចាស់

(កូរ៉េ)៖ Lee Soo Hyuk តារាសម្តែងកូរ៉េដ៏ស្រស់សង្ហាប្រចាំ Star J Entertainment បានបញ្ចប់កុងត្រាជាមួយផលិតកម្មនេះ ហើយលោកក៏បានប្រកាសថានឹងក្លាយជាតារាប្រចាំ YG Entertainment វិញដែរ។

Lee Soo Hyuk ជាតារាបង្ហាញម៉ូតហើយ លោកក៏ជាតារាសម្តែងមួយរូប ដែលទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងរឿង Lucky Romance និង Scholar Who Walks the Night ។

YG Entertainment បានប្រូម៉ូសិនតារាប្រុសរូបនេះដោយដាក់បង្ហាញរូបថតរបស់ Lee Soo Hyuk  និងប្រកាសថាគេ គឺជាតារាប្រចាំផលិតកម្មចាប់ពីពេលនេះតទៅ និងសន្យាជម្រុញតារាប្រុសដ៏សង្ហាម្នាក់នេះ ឲ្យមានកេរ្តិ៍ឈ្មោះល្បីមិនចាញ់នៅផលិតកម្មមុនឡើយ។

Lee Soo Hyuk ធ្លាប់មានទំនាក់ទំនងល្អជាមួយតារាជាច្រើននៅ YG Entertainment ដូចជា G-Dragon ហើយក៏ធ្លាប់សម្តែងរួមគ្នា ជាមួយតារាក្នុងក្រុម 2NE1 ដែលអ្នកគាំទ្រនឹងរង់ចាំមើល ការសម្តែងរបស់តារាប្រុសរូបនេះនៅក្នុងផលិតកម្មថ្មី៕



ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Lee Soo Hyuk