ព័ត៌មានកំសាន្ត ៖ តារាសម្ដែង ព្រមទាំងជាអតីតជ័យលាភី "ស្រីស្រស់ប្រុសស្អាត" ជំនាន់ទី១ របស់ស្ថានីយទូរទស្សន៍ CTN កញ្ញា អ៊ិន វលក្ខណ៍ទេពី ហាក់ស្ងប់ស្ងាត់ខ្លាំងពីវិស័យសិល្បៈមួយរយៈធំ ពេលនេះស្រាប់នាងបានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើល ជាមួយនិងក្មេងកូនប្រុសម្នាក់ ធ្វើឲ្យ Fans សង្ស័យថា ជាកូនប្រុសរបស់នាងជាមួយនឹងមន្រ្តីធំលាក់មុខម្នាក់ ស្របពេលកន្លងមកនាងធ្លាប់លេខឮចំណងស្នេហ៍ ជាមួយអ្នកធំ ។
អ៊ិន វលក្ខណ៍ទេពី ហាក់មិនងាយលាតត្រដាង ពីជីវិតឯកជន ឲ្យមហាជនបានដឹងឮណាស់ តែនាងក៏ធ្លាប់មានព័ត៌មានខ្សឹបខ្សាវច្រើនថា នាងមានដីរាប់សិបហិតា ព្រមទាំងមានម៉ាស៊ីនកិនស្រូវ ហើយឪពុករបស់នាងជាប្រធានអង្គការមួយ ដ៏ធំផងដែរ ។
តែទោះបីជាយ៉ាងណាក៏ដោយចុះ យើងនៅតែមិនទាន់អាចសូមការបំភ្លឺពីតារាស្រីរូបនេះបាននៅឡើយទេថា ក្មេងប្រុសដែលបានបង្ហោះនោះគឺជាកូនប្រុសរបស់នាង ឬ គ្រាន់តែក្មួយ ឬ យ៉ាងណា ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB