CamNews

តារា 

គង់ សូនីតា លេបថ្នាំ​សម្លាប់ខ្លួន ប៉ងផ្ដាច់ជីវិតជាថ្មី !

(ភ្នំពេញ)៖ វាពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់មហាជនអ្នកគាំទ្រ ព្រមទាំងបណ្តាមិត្តភក្តិ នៅលើបណ្តាញសង្គមហ្វេសប៊ុក ខណៈនៅសុខៗ ស្រាប់តែតារាវ័យក្មេង ជាប់ឈ្មោះជាស្រ្តីមេម៉ាយកូនមួយ សាច់សខ្ចីដូចពងមាន់បក អ្នកនាង គង់ សូនីតា បានទម្លាយសារប្លែកមួយឃ្លា ហាក់មានចេតនាចង់សម្លាប់ខ្លួនជាថ្មី ព្រោះតែវិបត្តិផ្លូវចិត្តធ្ងរធ្ងរ មិនអាចដោះស្រាយបាន។

តាមរយៈសារមួយឃ្លា ដែលត្រូវបានតារាស្រីរូបស្រស់ អ្នកនាង គង់ សូនីតា បង្ហោះធ្វើឲ្យមានការជ្រួលច្របល់ ដល់ទស្សនិកជននោះ គឺនាងបានសរសេរថា «លាហើយរឿងដែលមិនល្អទាំងឡាយ លាជារៀងរហូតមិត្តភក្តិមីងមាប្អូនបង និងកូនជាទីស្រឡាញ់ ខ្ញុំលារហូតហើយ..!»។

ដោយមានការបង្ហោះរៀបរាប់ យ៉ាងដូច្នេះ ពីសំណាក់តារាស្រី គង់ សូនីតា ភ្លាមៗនោះ គេសង្កេតឃើញអ្នកគាំទ្រ និងមិត្តភក្តិនាងជាច្រើន បានសរសេរលួងលោម លើកទឹកចិត្តថា « កុំធ្វើមនុស្សទន់ជ្រាយពេក ត្រូវតែរឹងមាំឡើង ហើយគិតឲ្យបានវែងឆ្ងាយ។ ម្យ៉ាងទៀតនៅមានកូនជាក្តីសង្ឃឹមរបស់យើង កុំជ្រើសយកផ្លូវនេះមិនល្អទេ!»។

យ៉ាងណាមិញ បើតាមការថ្លែងប្រាប់ Khmertalking ឲ្យដឹងពីសាមីខ្លួន អ្នកនាង គង់ សូនីតា បានបញ្ជាក់យ៉ាងខ្លី ទាំងសំឡេងរអាក់រអួលដើមកថា «ច៎ា បង! ខ្ញុំពិតជាពិបាកចិត្តណាស់ ។ ខ្ញុំបានលេបថ្នាំអស់ប្រាំបន្ទះ រួមជាមួយថ្នាំងងុយគេងអស់៥គ្រាប់ថែមទៀត ប៉ុន្តែវាមិនអីគ្រាន់តែធ្វើទុក្ខខ្លះៗប៉ុណ្ណោះ ហើយពេលនេះខ្ញុំលែងអីហើយ!»។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ សម្រាប់តារាស្រីកូនមួយ អ្នកនាង គង់ សូនីតា ដែលបានជ្រើសយកការលេបថ្នាំ ដើម្បីប៉ងផ្តាច់ជីវិត ក្រោយពេលជួបវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ខណៈលើកទី១កើតឡើង កាលពីអំឡុងចុងខែមេសាឆ្នាំ២០១៦ និងលើកទី២នេះ កាលពីថ្ងៃទី០៦ ខែធ្នូឆ្នាំ២០១៦ ប៉ុន្តែជាលទ្ធផលទាំងពីរលើក ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង