(ភ្នំពេញ)៖ តារាសម្តែងវ័យក្មេងនាង គង់ សូនីតា កាលពីពេលកន្លងទៅថ្មីៗនេះ បានប្រកាសបើកចំហនូវរឿងរ៉ាវ អាស្រូវស្នេហាលួចលាក់ រហូតបានកូនស្រីម្នាក់ ជាមួយតារាសម្តែងប្រុសមិនសូវល្បីឈ្មោះ លោក វ៉ាន់ រ៉ាវត្ថិ ។ ប៉ុន្តែទីបញ្ចប់ក្រោយពេលបុរសរូបនេះ បានដឹងថា តារាសម្តែងគង់ សូនីកា មានកូនជាមួយ បែរជាដោះដៃមិនទទួលស្គាល់ តាំងពីកូននៅក្នុងផ្ទៃ៥ខែមកម្ល៉េះ ធ្វើឲ្យនាងទទួលទូលទុក្ខ រស់នៅមានឈ្មោះជាស្រីមេម៉ាយ ចំណាយមាត់ញាត ម្នាក់ឯង។
ទន្ទឹមនឹងការបែកធ្លាយ ដំណឹងនៃការបែកបាក់សម្ព័ន្ធភាពស្នេហា ក្រៅឆាករវាងតារាសម្តែង គង់ សូនីតា ព្រោះតែរឿងមិនព្រមទទួលស្គាល់ កូនខ្លួនឯងពីសំណាក់ លោក វ៉ាត់ រ៉ាវត្ថិ នេះដែរ បានធ្វើឲ្យបុរសៗ អ្នកសម្បូរទ្រព្យក្នុងស្រុក និង ក្រៅស្រុកមួយចំនួន ដាក់ការចាប់អារម្មណ៍ មកចង់ល្បងស្នេហ៍ស្តួចយកបេះដូង របស់អ្នកម៉េម៉ាយកូនមួយរូបនេះ យកទៅស្តំព្យាបាលដំដៅស្នេហ៍ចាស់ ជាថ្មីឡើងវិញ។
ប្រភពបង្ហើបថា អ្នកមេម៉ាយរូបស្រស់កូន មួយ គង់ សូនីតា ក្រោយពីចេញមុខប្រកាស ទម្លាយអាថ៌កំបាំងស្នេហា បែកបាក់ឥឡូវនាងកំពុងតែមានពន្លឺជីវិតថ្មីឡើងវិញ ខណៈមានបុរស អាណិកជនខ្មែរអាមេរិក វ័យប្រហែល៣០ឆ្នាំម្នាក់ ឃើញនិងអាណិតស្រឡាញ់ រួចក៏ទាក់ទងមកសុំរៀបការជាមួយ ដើម្បីធានាយកនាង និងកូនបានចេញទៅរស់ស្រុកក្រៅជាមួយគ្នា។ មិនតែប៉ុណ្ណោះបុរសម្នាក់នេះ ក៏បានជិះយន្តហោះ ឆ្លងប្រទេសស្កាត់មកជួបនាង នៅស្រុកខ្មែរទៀតផង។
ដោយឡែក បើសង្កេតនៅលើបណ្តាញ សង្គមហ្វេសប៊ុក របស់តារាស្រី គង់ សូនីតា ថ្មីៗ នេះបានបង្ហោះរូបថតស្និទ្ធស្នាល ផ្អែមល្ហែមកៀកកើតគ្នា ជាបុរសរូបសង្ហាភ្ជាប់ជាមួយការ សរសេរពាក្យប្លែកៗថា «អរគុណការស្រឡាញ់កក់ក្តៅ ដែលបងបានឲ្យមកអូន ដោយមិនប្រកាន់ពីអតីតកាលរបស់អូន ស្រឡាញ់បងខ្លាំងណាស់ My Love ។សន្យាបានទេ ថាយើងស្រឡាញ់គ្នា សន្យាបានទេថា យើងមិនបែកគ្នា..!»។
ថ្លែងប្រាប់ Khmertalking តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈឆ្នាំ២០១៦នេះ តារាសម្តែងស្រីគង់ សូនីតា បានបញ្ជាក់ថា «បុរសម្នាក់នេះពិតជាសង្សារនាងមែន ហើយបានស្គាល់និងស្រលាញ់គ្នា ទើបបានរយៈពេលកន្លះឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាការប្រើពេលខ្លី នៃការមើលចិត្តគ្នាបែបនេះក្តី តែអ្វីដែលជាចំណុចសំខាន់ ធ្វើឲ្យនាងព្រមបើកឱកាសឲ្យបុរសម្នាក់នោះ គឺដោយសារគូស្នេហ៍ខាងលើយល់ពីចិត្ត និងផ្តល់តម្លៃឲ្យនាង ថែមទាំងមិនគិតពីរឿងអតីតកាលទៀតផង»។
តារាស្រីអ្នកនាង គង់ សូនីតា បានបន្ថែមថា «បុរសដែលស្រឡាញ់ខ្ញុំនោះ គាត់គឺជាអានិកជនខ្មែរ នៅអាមេរិកមានវ័យ២៩ឆ្នាំ។ បច្ចុប្បន្នខ្ញុំនឹងគាត់បានជួបមុខគ្នាហើយ ព្រោះកាលពីពេលថ្មីៗនេះ កាត់បានធ្វើដំណើរពីអាមេរិក មកស្រុកខ្មែរក្នុងគោលបំណង ដើម្បីជួបខ្ញុំ និងមកលេងគ្រួសារគាត់នៅខេត្តកំពង់ធំ តែទោះជាយ៉ាងណាក៏មិនទាន់ប្រាកដ១០០ភាគរយនោះដែរ ដោយហេតុថា យើងទាំងពីរស្ថិត នៅក្នុងការមើលចិត្តគ្នា បន្តនៅឡើយ..»៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី