CamNews

តារា 

Justin Bieber ត្រូវបានគេគំរាមបរិហាររឿងផ្ទាល់ខ្លួន

ជាមួយនឹងផ្តោះផ្តងស្នេហា ពោរពេញដោយមនោសញ្ចេតនាដ៏ផ្អែមល្ហែមរបស់គូ
ស្នេហ៏មួយគូដែលទទួលបានការស្រលាញ់គាំទ្រច្រើននៅលើពិភពលោក គឺJustin
Bieber និង Selena Gomez កំពុងប្រឈមមុខគ្រោះថ្នាក់នឹងត្រូវគេបរិហារក្រោយ
ពេលAccount របស់Justin Bieberត្រូវបានគេវាយប្រហារ។

Hacker ជនជាតិអង់គ្លេសម្នាក់ទើបនិយាយដោយអួតថាបានUnlock Account facebook
របស់តារាចម្រៀងប្រុសវ័យក្មេងhot បំផុតបច្ចុប្បន្ននេះ ដោយមាននៅក្នុងដៃរាប់រយសន្លឹក
រូបថតស្នេហារបស់Justin Bieber និងមិត្តស្រីដ៏ស្រស់ស្អាតSelena Gomez។ ដើម្បីបញ្ជាក់
នូវអ្វីដែលខ្លួនបាននិយាយ  hackerមកពីអង់គ្លេសបានឲដឹងថា បណ្តាររូបថតដំបូងៗរបស់
គូស្នេហ៏វ័យក្មេងទាំងពីរនេះ Justin Bieber បង្ហាញពីភាពមិនសូវស្និទ្ធិស្នាលទេ ព្រោះថា
ពេលនោះគាត់បានស្អប់Selena Gomezយ៉ាងខ្លាំង។
Hackerម្នាក់នេះបានបន្ត  ក្រៅពីរូបថតស្នេហាដ៏រ៉ូមែនទិចរវាងJustin Bieberនិង Selena
Gomezគាត់នៅបានរក្សាទុកសារអេឡិចត្រូនិចផ្ទាល់ខ្លួនមួយចំនួនរវាងSelena និងមិត្តភក្តិ
ស្និទ្ធិស្នាលDemi Lovato។

Justin Bieber bị dọa tiết lộ chuyện đời tư

ជាគូស្នេហ៏មួយគូក្នុងចំណោមគូស្នេហ៏"hot" បំផុតនៅលើពិភពលោក

Justin Bieber bị dọa tiết lộ chuyện đời tư

ធ្វើអោយរឿងផ្ទាល់ខ្លួនរបស់អ្នកទាំងពីរមានមនុស្សជាច្រើនចាប់អារម្មណ៏

នៅចំពោះមុខព័ត៌មានhacker ជនជាតិអង់គ្លេសបានបង្ហាញខាងលើ Justin Bieber កំពុង
ប្តឹងប៉ូលីសដើម្បីធ្វើការស៊ើបអង្កេតរឿងនេះ។ តារាចម្រៀងសង្ហារសង្ឃឹមថាខាងប៉ូលីសនឹង
ដោះស្រាយបានទាន់ពេលវេលាមុននឹងរឿងផ្ទាល់ខ្លួនរបស់គាត់ត្រូវបែកធ្លាយ។
ឆ្នាំនេះទើបតែមានអាយុ១៨ឆ្នាំ ប៉ុន្តែJustin Bieber ទើបតែមានកិត្តិយសត្រូវបានទស្សនាវត្តី
Forbes ជ្រើសរើសជាតារាដែលមានឥទ្ធិពលទី៣ ពិភពលោកបន្ទាប់ពីJennifer Lopez និង
Oprah Winfrey។ Justin Bieber សព្វថ្ងៃមានចំនួនអ្នកគាំទ្រដល់ទៅ ២១លាននាក់ នៅលើ
Twitter និង៤៣លាននាក់នៅលើFacebook ហើយប្រាក់ចំណូលបាន៥៥លានដុល្លារកាល
ពីឆ្នាំមុន៕

Justin Bieber bị dọa tiết lộ chuyện đời tư

Justin Bieber សព្វថ្ងៃមានអ្នកគាំទ្រជាង៤០លាននាក់នៅលើfacebook
ក្នុងពេលSelena Gomezមានអ្នកគាំទ្រជិត១០លាននាក់

ដោយ៖ nano
ប្រភព៖ vtc

 


Tags: Justin Bieber Selena Gomez entertainment star