អង់គ្លេស៖ តាមការដឹងពីពត៌មាន ដេលីមែល កាលពីម្សិលមិញនេះថា លោកគ្រូសាស្រ្ដា
ចារ្យម្នាក់ ដែលមានវ័យប្រហែលជា ៥០ឆ្នាំ ត្រូវបានម្ចាស់រថយន្ដជាច្រើននាក់ ទាមទារ
សំណង និងត្រូវបានតុលាការបញ្ជូនទៅកាន់ពន្ធធានាគារ បន្ទាប់ពីគេរកឃើញថា គាត់បាន
យកដែកស្រូចទៅកូដរថយន្ដរបស់គេច្រើនគ្រឿង។
រឿងរ៉ាវដែលមិនគួរអោយជឿមួយនេះ បានកើតឡើង ក្នុងរដ្ឋ Northumberland ប៉ែកខាងជើង
ប្រទេសអង់គ្លេស ខណៈដែលលោកសាស្រ្ដាចារ្យ Stephen Graham បានយកដែកចុងស្រួច
ទៅគូសវាទលើឡានគេ អោយខូចរូបរាងអស់។ សូមបញ្ចាក់ផងដែរថា លោក Graham គឺជា
សាស្រ្ដាចារ្យ ដែលបានបញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យ Sougthamptonហើយជា
លោកគ្រូស្ថាបត្យកម្ម នៃសាលា Newcastle ផងដែរ។
លោកសាស្រ្ដាចារ្យ Stephen Graham
ទោះបីមិនដឹងថា តើគោលបំណងលោកសាស្រ្ដាចារ្យរូបនេះ ធ្វើក្នុងមូលហេតុអ្វីក៏ដោយ ក៏
តុលាការក្រុង Northumberland បានបង្គាប់អោយលោក សាស្រ្ដាចារ្យសងនូវសំណងម្ចាស់
រថយន្ដចំនួន ២,០០០ អឺរូ និង ១,០០០អឺរ៉ូទៀតសម្រាប់ជូសជុលរថយន្ដផងដែរ។ មិនតែប៉ុ
ណ្ណោះលោក សាស្រ្ដាចារ្យត្រូវជាប់ពន្ធនាគារ ៦ខែទៀតផងដែរ។
ដោយ៖ សីហា
ប្រភព៖ dailymail