ការសុំរៀបការ គឺជាព្រឹត្ថិការណ៍មួយដ៏រីករាយ មុនពេលឈានចូលដល់ថ្ងៃអាពាហ៍ពិពាហ៍។ ខាងក្រោមនេះ គឺជារបៀបសុំរៀបការពីកំពូលបុរសក្នុងប្រទេសកូរ៉េខាងត្បូង ទៅកាន់ប្រពន្ធរបស់ពួកគេ។ ហើយវាបានក្លាយទៅ ជាប្រធានបទក្តៅ ដែលអ្នកគាំទ្រចង់ដឹង ថាតើដំណាក់ការនៃការរៀបចំយ៉ាងណា ហើយចំណាយអស់ថវិការប៉ុន្មានជាដើម។
Bae Yong Joon & Park Soo Jin
មួយគូនេះ បានផ្តល់ភាពភ្ញាក់ផ្អើលមែនទែន ព្រោះតែគ្មានដំណឹងលេចឮអំពីការទាក់ទងគ្នាឡើយ បែរជាប្រកាសដំណឹងរៀបការតែម្តង។ ការសុំមិត្តស្រី Park Soo Jin រៀបការ គឺត្រូវបានធ្វើឡើងដោយសាមញ្ញបំផុត ដោយលោក Bae Yong Joon បានលុតជង្គង់ ជាមួយនឹងចញ្ចៀន ហើយ Park Soo Jin បានបង្ហាញស្នាមញញឹមដោយស្រស់ស្អាតបំផុត។
Han Chae Young & Choi Dong Joon
អ្នកនាង Han Chae Young បានរៀបការជាមួយអ្នកជំនួញ លោក Choi Dong Joon កាលពីឆ្នាំ 2007។ គាត់បានសុំនាងរៀបការ ដោយមានចញ្ចៀនទំហំ 5 ការ៉ាត់ និង ឡាន Mercedes Benz-S500 មួយគ្រឿង។ តម្លៃនៃចញ្ចៀនរៀបការរបស់នាង ស្មើរនឹង អាផាតមិនទំហំ 1000 ការ៉េ នៅកណ្តាលខេត្ត Gangnam។ គូនេះបានរៀបចំអាពាហ៍ពិពាហ៍ នៅសណ្ឋាគារ Shilla ដ៏ទំនើបមួយ។
Yoon Sang Hyun & MayBee
ការសុំរៀបការ របស់ លោក Yoon Sang Hyun ទៅកាន់អ្នកនាង MayBee ពិតជាមិនធម្មតាមែន។ គាត់បានលង់ស្នេហ៍នាង តាំងពីឃើញនាងដំបូងមកម្ល៉េះ។ ថ្ងៃមួយអ្នកនាង MayBee បានទៅលេងផ្ទះរបស់លោក Yoon Sang Hyun ហើយធ្វើអាហារពេលល្ងាចឲ្យគាត់ញ៉ាំ។ ចាប់តាំងពីពេលនោះមក លោក Yoon Sang Hyun ចង់ក្លាយជាមនុស្សសំខាន់ក្នុងបេះដូង MayBee ជារៀងរហូត។ ពីរខែក្រោយមក ពួកគេទាំងពីរក៏បានរៀបការ ជាមួយគ្នា។
Gu Hye Sun & Ahn Jae Hyun
លោក Ahn Jae Hyun បានសុំអ្នកនាង Gu Hye Sun រៀបការជាមួយនឹងបាច់ផ្កាដ៏ធំមួយ ហើយបានបង្ហោះវីដេអូនោះទៅក្នុង Instagram។ លោកក៏បានជូន Gu Hye Sun ខ្សែក ក្រវិល និងចញ្ចៀនភ្ជាប់ពាក្យ ដែលគាត់ច្នៃដោយខ្លួនឯង។ ជាជាងការរៀបចំពិធីមង្គលការដ៏ធំ ពួកគេបានបរិច្ចាគទឹកប្រាក់ ដែលពួកគេអាចនឹងចំណាយសម្រាប់ពិធីមង្គលការ ឧបត្ថម្ភទៅកាន់មន្ទីរពេទ្យមួយនៅក្នុងទីក្រុង សេអ៊ូល។
Han Ga In & Yeon Jung Hoon
Han Ga In និង Yeon Jung Hoon បានជួបគ្នាក្នុងឆ្នាំ 2003 ក្នុងរឿងភាគ Yellow Handkerchief ហើយបានរៀបការក្នុងឆ្នាំ 2005។ លោក Yeon Jung Hoon បានជួលហាងមួយនៅក្បែរទន្លេហាន ដែលមានប៉េងប៉ោងធំៗជាច្រើន។ បន្ទាប់ពីមានការបាញ់កាំជ្រួច អបអរថ្ងៃដែលពួកគេបានស្គាល់គ្នា ៦០០ ថ្ងៃ គាត់ក៏បានសុំ Han Ga In រៀបការ ហើយនាងក៏ឆ្លើយ យល់ព្រម៕
ប្រែសម្រួល៖ High
ប្រភព៖ Koreaboo