CamNews

តារា 

រូបគំនូរដ៏ស្រស់ស្អាតរបស់កូនស្រីលោក Paul ក្នុងឈុតសម្លៀកបំពាក់បែបបុរាណ

ព័ត៌មានកំសាន្ត ៖ អ្នកនាង Vanlida ដែលត្រូវជាភរិយាស្របច្បាប់របស់លោក Paul មានការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីស្វាមីជាទីស្រលាញ់បានលាកចាកលោក អស់រយៈពេលយ៉ាងយូរ ប៉ុន្តែអ្នកនាងមិនដែលមានចិត្តចង់បោះបង់កាតព្វកិច្ចរបស់ខ្លួនដែលជាម្តាយម្នាក់ត្រូវថែរក្យា និងបណ្តុះបណ្តាលកូនស្រីឲ្យក្លាយទៅជាមនុស្សម្នាក់ដែលមានមុខមាត់ល្បីល្បាយ ដូចជាប៉ាបង្កើតរបស់គេយ៉ាង ។ 

ទោះបីជាការចិញ្ចឹមបីបាច់កូនតែម្នាក់ឯងក៏អ្នកនាង Vanlida មិនដែលមានចិត្តចង់ដកថយម្តងណាឡើយ ហើយអ្នកនាងតែងតែដើរទៅមុខជានិច្ចដើម្បីធ្វើយ៉ាងណាឲ្យកូនស្រីបានក្លាយជាមនុស្សម្នាក់ដែលមានកេរ្តិ៍ឈ្មោះល្បីដូចជាលោក ប៉ា Paul របស់គេ​ ។ 

គួរបញ្ជាក់ឲ្យដឹងថា មានបុរសម្នាក់ដែលជាជាងគំនូរដ៏អស្ចារ្យម្នាក់ បានគូររូបមួយគ្រួសាររបស់លោក Paul អ្នកនាង Vanlida និងកូនស្រី បានស្អាតហើយ ដូចគ្នាបេះបិទតែម្តង ។ 

បុរសដែលជាជាងគំនូរនោះមានឈ្មោះថា Byrd មានអាយុ ៥៩ ទៅហើយ ដែលគិតត្រឹមថ្ងៃទី ១៣ ខែកក្កដានេះ ។ លោកគឺជាជាងគំនូរដែលត្រូវបានមនុស្សជាច្រើនទទួលស្គាល់ថា ជាអ្នកមានស្នាដៃល្អ ។ 

តោះកុំឲ្យខាតពេលយូរ Camnews នឹងនាំអ្នកទៅទស្សនារូបគំនូរខាងក្រោមរបស់ក្រុមគ្រួសារលោក Paul ទាំងអស់គ្នា ៕












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar