ព័ត៌មានកំសាន្ត ៖ មុនពេលដែលតារាសម្តែងលោក Paul បានលាចាកពីលោកទៅ មានក្រុមអ្នកគាំទ្របានជួបជំរុញនឹង លើកទឹកចិត្តទៅដល់ភរិយារបស់លោក គឺអ្នកស្រី Bow Wanda ឲ្យជួយជំរុញកូនស្រីរបស់អ្នកស្រី នឹងលោក Paul ឲ្យក្លាយទៅជាអ្នកសិល្បមួយរូប ដែលមានទេព្យកោសល្យដូចជា លោក Paul យ៉ាងចឹង ។
ហើយកាលពីពេលថ្មីៗនេះ អ្នកស្រី Bow Wanda ក៍បានបង្ហោះរូបរបស់ខ្លួន ជាមួយនិងកូនស្រីជាច្រើនសន្លឹកដែលស្ថិតនៅក្នុងការសម្តែងមួយ ហើយអ្នកស្រី Bow Wanda ហាក់បីដូចជាមានកាយវិការសប្បាយរីករាយខ្លាំងណាស់ ជាមួយនិងកូនស្រីនៅលើឆាកសម្តែង ដែលអ្នកស្រីខានមានពេលវេលា និងទឹកមុខសប្បាយរីករាយបែបនេះ តាំងពីពេលដែលលោក Paul លាចាកលោកមកម្ល៉េះ ។ ដោយសារតែឃើញអ្នកស្រីអាចធ្វើចិត្តបានបែបនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើន មានចិត្តសប្បាយរីករាយជាមួយនិងជិវិតថ្មីរបស់អ្នកស្រី Bow Wanda ។
ជាការពិតណាស់បើយើងនិយាយត្រលប់ទៅខាងលើវិញបានឲ្យដឹងថា រូបថតជាច្រើនសន្លឹកដែលអ្នកស្រី Bow Wanda បានបង្ហោះនៅលើ នៅលើឆាកសម្តែងជាមួយនិងកូនស្រី បានធ្វើឲ្យក្រុមអ្នកគាំទ្រ មានការកត់សម្គាល់ឃើញថា ការជំរុញដែលចង់ឲ្យកូនស្រីរបស់លោក Paul និងអ្នកស្រី Wanda កំពុងតែមានឈានទៅរកភាពជោគជ័យម្តងបន្តិចៗហើយ ព្រោះតែមើលទៅក្មេងស្រីនោះ ក៏ហាក់បីដូចជាមានទេពកោសល្យតាំងពីក្មេង ហើយអាចនឹងឈានទៅរកភាពល្បីល្បាយដូចជាប៉ារបស់គេចឹង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar