CamNews

ប្លែកៗ 

សុខចិត្តឱ្យកូនៗឈប់រៀន ដើម្បី​ដើរ​ទេស​ចរណ៍​ជុំវិញពិភពលោក បំណងបង្រៀនកូន​អំពីមេរៀនជីវិត

ជំនួសឱ្យការអនុញ្ញាតឱ្យកូនទៅរៀនដូចពុកម្ដាយដទៃ គូស្វាមីភរិយាមួយគូ នៅ Cambridge
ប្រទេសអង់គ្លេស បែរជាសម្រេចចិត្តឱ្យកូនឈប់រៀន ដើម្បីនាំពួកគេដើរទេសចរណ៍ជុំវិញពិភព
លោក បំណងដើម្បីបង្រៀនពួកគេអំពីមេរៀនជីវិត។

Paul អាយុ ៣០ឆ្នាំ និងប្រពន្ធរបស់ខ្លួនឈ្មោះ Caroline King អាយុ ៣៥ឆ្នាំ ជួបគ្នាក្នុងពេលទៅ
ទេសចរណ៍ នៅតំបន់ Kasshmir ប្រទេសឥណ្ឌា កាលពីឆ្នាំ ២០០៣ ហើយមិនយូរប៉ុន្មាន ពួកគេ ក៏បានសម្រេចចិត្តរៀបការជាមួយគ្នានៅ Gothenburg ប្រទេសស្វិស ដែលជាស្រុកកំណើតរបស់
Caroline King។

នៅពេលកូនប្រុសច្បង (Winston) របស់គូស្វាមីភរិយានេះ ចាប់កំណើតកាលពីឆ្នាំ ២០១០ ពួក
គេបានចាប់​អារម្មណ៍​ទៅលើការត្អូញត្អែអំពីការសិក្សានៅសាលាមតេយ្យ ពេលមានអាយុទើបតែ
មួយឆ្នាំ។ ប្ដីប្រពន្ធនេះ ក៏មានគំនិតមួយ គឺឈប់ឱ្យកូនទៅរៀន តែជំនួសមកវិញ ពួកគេនឹងនាំ កូនដើរទេសចរណ៍ជុំវិញពិភពលោក ដើម្បីទទួលបានបទពិសោធថ្មី។

មុននេះ ១៩ខែ ប្ដីប្រពន្ធនេះបានសម្រេចចិត្តធ្វើតាមគំនិតរបស់ពួកគេ។ ពួកគេបាននាំ Winston ដែលពេលនេះមានអាយុ ៦ឆ្នាំ និងកូនប្រុសទីពីរឈ្មោះ Henry អាយុ ៤ឆ្នាំ ដើរទេសចរណ៍ជុំវិញ
ពិភពលោក។

ប្ដីប្រពន្ធនេះបានលក់ផ្ទះរបស់ខ្លួនក្នុងតម្លៃ ២៨០.០០០ផោន។ ពួកគេឱ្យដឹងថា ពួកគេមិនមាន
បំណង និងមិនចង់ឱ្យកូនទៅរៀននៅសាលា ប៉ុន្តែ នឹងបង្រៀនកូនៗដោយខ្លួនពួកគេផ្ទាល់។

Paul និងប្រពន្ធរបស់ខ្លួនយល់ថា កូនៗនឹងបានរៀននូវចំណេះដឹងល្អៗជាងនៅសាលា នៅពេល បានដើរជុំវិញពិភពលោក។

ក្នុងអំឡុង ១៩ខែកន្លងទៅ គ្រួសារនេះ បានចូលទស្សនាប្រទេសចំនួន ១៥ រួមទាំងរ៉ូម៉ានី អារ៉ាប់
រួម ឥណ្ឌា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ឡាវ អាមេរិក និងសាធារណរដ្ឋឆែក។ល។ នៅពេលឈប់ លំ ហែកាយនៅឆែក គ្រួសារនេះ មានបំណងចូលទស្សនាប្រទេសអ៊ីស្លង់ មុនពេលឈានជើង ដល់ ប្រទេសអូស្ដ្រាលី។

Caroline King បច្ចុប្បន្ន កំពុងគ្រប់គ្រងក្រុមហ៊ុនមួយមានឈ្មោះថា Hammock Heaven មានការិយា
ល័យ​នៅ Cambridgeshire ប្រទេសអង់គ្លេស។ ក្រុមហ៊ុន​នេះ មានជំនាញខាង​ផលិត​ និង​ផ្គត់ផ្គង់
អង្រឹង។ ប៉ុន្តែ Caroline King ធ្វើការ​ពីចម្ងាយ​ ហើយក្រុមហ៊ុន​នេះគឺជា​ប្រភព​ហិរញ្ញវត្ថុដែលអនុញ្ញាត
ឱ្យ​គ្រួសារ​ពួកគេ​ដើរទេសចរណ៍​ជុំវិញពិភពលោក ដោយមិនមានការបារម្ភ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail


Tags: Caroline King Paul ចម្លែក