CamNews

តារា 

ជាការពិតទេដែលថា Justin កំពុងតែមានវិបត្តិផ្លូវចិត្ត ក្រោយផ្ទុះដំណឹងសង្សារចាស់ គេងនៅមន្ទីរពេទ្យ?

ហូលីវូដ ៖ នៅថ្ងៃទី ១២ ខែតុលា លោក Justin Bieber បានបង្ហាញខ្លួនជាមួយប្រពន្ធគឺនាង Hailey Baldwin នៅពេលនោះប្តីប្រពន្ធមួយគូនោះបានកាន់ដៃគ្នាទៅទទួលទានអាហារថ្ងៃត្រង់ នៅទីក្រុង Los Angeles ។ តារាចម្រៀងរូបនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាថ្មីម្តងទៀត ជាមួយនឹងរូបរាងទឹកមុខក្រៀមក្រំ ស្មុគស្មាញ ព្រមសក់រញែរញ៉ៃរបស់លោក ។ 

មិនយូរប៉ុន្មាននោះទេ Page Page Six បានធ្វើសេចក្តីរាយការណ៍ថា មិត្តភក្តិរបស់ម្ចាស់បទ "Love yourself" រូបនេះមានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែសភាពរបស់ Justin bieber ក៏កំពុងតែមានវិបត្តិផ្លូវចិត្តផងដែរ ។ ជាការពិតណាស់ មតិភាគច្រើនបានបញ្ចេញស្ទើរតែដូចគ្នាថា Justin bieber និង Selena gomez កំពុងតែជួបនឹងព្យាបាលវិបត្តិផ្លូវចិត្តដូចគ្នា ។​ 

ទទ្ទឹមនឹងនេះផងដែរ Us Weekly បានចុះផ្សាយថា មួយរយៈពេល Justin bieber បានគិតនូវរឿងរ៉ាវជាច្រើននៅក្នុងខួរក្បាលរបស់លោក រហូតធ្វើឲ្យតារាចម្រៀងវ័យ ២៤ ឆ្នាំរូបនេះ លែងចាប់អារម្មណ៍អ្វីដែលធ្លាប់តែចូលចិត្តថែមទៀតផង ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Justin bieber Hailey Baldwin Selena gomez