កូរ៉េ ៖ ថ្មីៗនេះ សមាជិកម្នាក់របស់ SHINee គឺលោក Taemin ត្រូវបានជ្រើសរើសជាតារាម៉ូដែលដ៏ក្តៅកគុក របស់ប្រេន 'Reebok Classic's 'Always Classic' ។
ក្រៅពីអាជីពជាតារាចម្រៀង និងជាអ្នកដ៏ពូកែរាំម្នាក់ តារាកូរ៉េវ័យ ២៤ ឆ្នាំរូបនេះ ក៏មានរូបរាងសង្ហាជាទីគាប់ចិត្តរបស់មិត្តយុវវ័យផងដែរ ។
ម្យ៉ាងវិញទៀត ប្រេនស្បែកជើង 'Reebok Classic's 'Always Classic' នេះគឺជាម៉ាកល្បី ដូច្នេះហើយការជ្រើសរើសយក លោក Taemin គឺជាជម្រើសល្អបំផុត ។ អ្នកគ្រប់គ្រងខាងផ្នែកប្រេននេះបញ្ជាក់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ allkpop