CamNews

ប្លែកៗ 

ម្ចាស់​​ភោជនីយ​​ដ្ឋាន​​មួយរង​​ការ​​ពិន័យ​​១​លាន​​ដុល្លារខណៈ​​អតិ​​ថិ​​ជន​​ញ៉ាំ​​អាហារចំ​​សរ​​សៃ​​លួស

(ញូវយ៉ក)៖ មេធាវីម្នាក់ បានដាក់ពាក្យប្តឹង ភោជនីយដ្ឋានល្បីមួយ នៅក្រុងញូវយ៉ក បន្ទាប់ពីលេបចំខ្សែលួស ខណៈដែលចូលទៅទទួលទានអាហារ នៅទីនោះ។ តុលាការបានសម្រេច ឲ្យម្ចាស់ភោជនីយដ្ឋាន Bistro Moderne ដែលស្ថិត នៅរដ្ឋ Manhattan បង់ប្រាក់ពិន័យ ចំនួនមួយលានដុល្លារ បន្ទាប់ពីធ្វេសប្រហែស ក្នុងការផ្តល់អាហារ វិះតែនឹងធ្វើឲ្យលោកមេធាវី Barry Brett រងគ្រោះដល់ជីវិត។

Barry Brett អះអាងថា គាត់បានកុម្ម៉ង់ដុំសាច់មាន់ ដែលមានតម្លៃ ៣០ដុល្លារ បរិភោគនៅភោជនីយដ្ឋាន Bistro Moderne ដែលម្ចាស់ គឺលោក Daniel Boulud ប្រធានប៉ុស្តិ៍ទូរទស្សន៍មួយ ប៉ុន្តែកំពុងតែបរិភោគ ស្រាប់តែលេបប៉ះ​ខ្សែលួសតូចៗ អាចបណ្តាលមកពីសរសៃច្រាសដុះ ធ្វើឲ្យប៉ះពាល់ដល់បំពង់អាហារ លោកមេធាវី តែសំណាងដែល Brett បានជាសះស្បើយ ហើយលោកបានទទួលសំណងជំងឺចិត្ត​ចំនួន ៣០ម៉ឺនដុល្លារ។

លើសពីនេះ ម្ចាស់ភោជនីយដ្ឋាន ត្រូវបង់ប្រាក់ពិន័យ១លានដុល្លារទៀត ចូលតុលាការ​ដែល Boulud មិនសុខចិត្តឡើយ ហើយលោកនឹងប្តឹងតវ៉ា ទៅសាលាឧទ្ធរណ៍បន្តទៀត៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news