CamNews

តារា 

អីយ៉ា! បទ «រាំអ៉ីចេះ.!» គ្រាន់តែចេញជា MV TEASER ភ្លាម ឡើងកក្រើកតែម្ដង! (Video Inside)

(ភ្នំពេញ)៖ បទថ្មីជាចង្វាក់ញាក់កន្រ្តាក់អារម្មណ៍ របស់កំពូលតារាចម្រៀង ប្រចាំក្នុងផលិតកម្ម រស្មីហង្សមាស លោក ព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា ដែលមហាជន ក៏ជាយុវវ័យកំពុងរង់ចាំមើលយ៉ាងអន្ទះសារនូវ MV Full នោះ នៅពេលនេះ បទ «រាំអ៉ីចេះ.!» បានចេញជា MV TEASER ហើយ ដែលធ្វើឲ្យកក្រើកតែម្ដង ពេលបានទស្សនា។


ជាមួយគ្នានេះ អ្វីដែលធ្វើឲ្យចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺក្រុមរបស់បងប្អូន ជាមន្រ្តីយោធា នៅក្នុងបញ្ជាការដ្ឋានកងអង្គរក្ស ក៏បានរាំបទនេះ ទៅតាមចង្វាក់ជានាយទាហាន យ៉ាងស្រស់ស្អាត ដែលមើទៅមិនគួរឲ្យជឿថា បទនេះ កក្រើកដល់ម្ល៉ឹងសោះ។

អ្វីដែលកាន់តែពិសេសនោះ គឺបទ«រាំអ៉ីចេះ.!» ពេលចេញជា MV TEASER និងបានបង្ហោះនៅក្នុងប្រព័ន្ធ Youtub ត្រឹមតែមួយយប់សោះ គឺមានអ្នកចូលទស្សនា រហូតដល់ទៅជិត១០ម៉ឺននាក់ទៅហើយ ដែលជាចំនួនមួយខ្ពស់ហួសពីការស្មាន។

តើនរណាខ្លះរង់ចាំ និងចង់ដឹងថាបទ «រាំអ៉ីចេះ» មានក្បាច់រាំបែបណានោះ ហើយចង់ដឹងថា បទនេះឡូយយ៉ាងណា ទស្សនា MV TEASER នេះទាំងអស់គ្នា!


 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Preap sovath