តារាកូរ៉េ ៖ តារាល្បីប្រចាំវិស័យ K-pop នាំគ្នាមកបញ្ចេញស្នាដៃ ចម្អិនម្ហូបយ៉ាងពិសេសនៅក្នុងកម្មវិធី Broadcast ដែលបានចាក់បញ្ចាំងនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ MBC កាលពីថ្ងៃទី ១៤ ខែកញ្ញានេះ នាឪកាសឈប់សម្រាករបស់ជនជាតិកូរ៉េ ។
ខណៈពេលនេះដែរ មើលទៅតារាល្បីៗទាំងនេះហាក់បីដូចជា មានការខិតខំប្រឹងប្រែងទាំងបែកញើសតែម្តង និងមើលទៅសភាពម្នាក់ៗហាក់បីដូចជាកំប្លែកយ៉ាងខ្លាំង ។
នៅក្នុងនោះមានតារាចំនួន ២១៧ នាក់ ចូលរួមដែលនៅក្នុងនោះមានដូចជា ក្រុម EXO, TWICE, EXID, B1A4, VIXX និងតារាល្បីៗជាច្រើនដួងទៀតផង ។
ដោយលាក់ខណ្ឌក្នុងនោះគេតម្រូវឲ្យចម្អិនពង ដោយប្រើរយៈពេលត្រឹមតែ ១០ ប៉ុណ្ណោះទេ ។ ហើយនឹងសើចចុកពោះ ក្រោយទស្សនាវីដេអូបែបកំប្លែងៗ របស់តារាល្បីៗ ពេលកំពុងចម្អិនអាហារ ព្រោះអ្នកខ្លះចម្អិនអាហារភ្លេចបើកហ្គាស ។
តោះកុំឲ្យខាតពេលយូរទៅទស្សនាវីដេអូបែបកំប្លែងៗ នៅខាងក្រោមនេះទាំងអស់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo