ព័ត៌មានកំសាន្ត ៖ ការពិតទៅងតារាចម្រៀងលំដាប់ជួរមុខ យក់ ថិតរដ្ឋា ជាអតីតវិទ្យាល័យព្រះសុីសុវត្ថិសោះ ។ បន្ទាប់ពីបង្ហាញវត្តមានច្រៀងរួច ស្រាប់តែតារាចម្រៀងរូបនេះនឹករឭកដល់រឿងអតីតកាលមួយដែលរូបអ្នកនាងធ្លាប់បានឆ្លងកាត់កាលពីរៀននៅវិទ្យាល័យនេះ ។
ដោយសារខ្លួនតែជាអតីតសិស្សសាលានេះ អ្នកនាងត្រូវបានអញ្ជើញឲ្យចូលរួមជាកិត្តិយសច្រៀងក្នុងកម្មវិធីមួយរបស់សាលា នាថ្ងៃនោះដែរអ្នកនាងបានលើកយកបទថ្មី និង ចាស់ជាច្រើនបទមកបកស្រាយ ។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់បន្ទាប់ពីបង្ហាញវត្តមានច្រៀងរួច តារាចម្រៀងល្បីឈ្មោះ យក់ ថិតរដ្ឋា បាននឹករឭកដល់រឿងអតីតកាលមួយកាលពីខ្លួននៅជាសិស្សក្នុងវិទ្យាល័យនេះ ដែលរឿងនោះអ្នកនាងបាននិយាយថា ជារឿងគួរឲ្យខ្មាសអៀនមួយរបស់ខ្លួន កាលនៅជាសិស្សវិទ្យាល័យ ។
អ្នកនាង យក់ ថិតរដ្ឋា បានលើកឡើងថា "រំភើបខ្លាំងណាស់! ដែលបានមកច្រៀងនៅសាលាដែលខ្លួនធ្លាប់រៀន កន្លែងនេះហើយដែលលោកគ្រូបានដាក់ពិន័យខ្ញុំ និង មិត្តភក្តិឲ្យរុញរទេះរើសសំរាមជុំវិញទីធ្លាសាលា ព្រោះលេងប៉ាតម្សៅពេលជិតចូលឆ្នាំតែក្នុងម៉ោងរៀន អ្នករត់ទាន់គេរួចខ្លួន ! ឲ្យរៀង ! ហីឡើងខ្មាសគេមុខមួយៗដូចប្រែតដើរជុំវិញសាលាដែលម្នាក់ៗគេកំពុងអង្គុយរៀន ហាសហា" ៕
ដោយ ៖ គន្ធា
ប្រភព ៖ YukThetrotha