CamNews

កីឡាជាតិ 

ឡៅ ចន្ទ្រា ថា មេ​ដាយ​មាស​កីឡា​ជាតិ គឺ​ជា​​មេ​​ដាយ​​ដែក មាន​តម្លៃ​​ត្រឹម​តែ ៣០​ម៉ឺន​រៀល(Video Inside)

(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកានេះ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយក្នុងវិស័យកីឡាជាតិ បន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ Kun Khmer Figter បាន​​បង្ហោះ​​នូវ​​វីដេអូ​របស់​អ្នក​ប្រដាល់​ជួរ​មុខ ឡៅ ចន្ទ្រា សិស្សគុនក្លឹបកងទ័ពឆ័ត្រយោង៩១១ និង​ជា​ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ National Games លើក​ទី​១ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ជាមួយនឹងការបញ្ចេញនូវពាក្យសម្ដីមិនសមរម្យលក្ខណៈម៉ាក់ងាយលើមេដាយមាសកីឡាជាតិនេះ ដោយបានចាត់ទុកជាមេដាយដែក និងមានតម្លៃតិចតួចត្រឹម ៣០ម៉ឺនរៀល ។

ទន្ទឹមជាមួយការបង្ហាញនូវវីដេអូរយៈពេលជិត ២នាទីខាងលើនេះ មកទល់ពេលនេះ នៅមិនទាន់មានស្ថាប័នពាក់ព័ន្ធណា ជាពិសេសសហព័ន្ធកីឡាប្រដាល់​កម្ពុជា ចេញ​សេចក្ដី​ថ្លែង​ការណ៍ ដើម្បី​បញ្ជាក់ឲ្យបានច្បាស់លាស់ ជុំវិញការបញ្ចេញយោបល់​នៅ​លើ​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​ជាតិ​បែប​នេះនៅឡើយទេ។

តែយ៉ាងណាមានអ្នកគាំទ្រមួយចំនួនធំ បានសម្ដែងការមិនពេញចិត្តជាខ្លាំង ចំពោះទង្វើរបស់ ឡៅ ចន្ទ្រា បើទោះបីជាគេជាកីឡាករល្បីម្នាក់ក៏ដោយ។ ចង់​ដឹង ឡៅ ចន្ទ្រា និយាយបែបស្រវឹង​យ៉ាង​ណា សូម​ទស្សនាវីដេអូដូចក្រោម៖


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង