កាលពីថ្ងៃទី ៣០ កញ្ញា ក្នុងកម្មវិធីផ្សាយ 'Magic Eye' នៃប៉ុស្តិ៏ SBS នាង Lee Hyori បាននិយាយអំពី ការផ្លាស់ប្តូរ រូបរាងថ្មីរបស់នាង។ នាងបាននិយាយថា កាលពីមុន នាងជានារីដ៏ស៊ិចស៊ីខ្លាំងម្នាក់ ហើយត្រូវបានគេ រិះគន់យ៉ាង ចាស់ដៃនៅពេលនោះ។ មានអ្នកចំរៀងម្នាក់ផ្សេងទៀត ក៏បានស្លៀកពាក់លេចក្បាលពោះ ដូចនាងដូច្នេះដែរ ប៉ុន្តែបែរជាមានតែនាង ត្រូវបានគេរិះគន់ថាខុសនឹងសីលធម៌ទៅវិញ។
ពិធីករ Kim Gu Ra យល់ថា Lee Hyori ប្រឈមមុខ នឹងបញ្ហានោះ ដោយសារតែមានស្នាមសាក់ និង មាន កេរ្តិ៏ឈ្មោះល្បីល្បាញ។ ប៉ុន្តែឥលូវនេះ មនុស្សទាំងនោះ បានប្រែប្រួល ទស្សនៈចំពោះនាងទៅវិញ ដោយសារតែនាង បានផ្លាស់ ប្តូររូបរាងថ្មី យ៉ាងណាមិញ នាងនៅតែជួបនឹងផលវិបាកមួយចំនួនដដែល។
ប្រែសំរួលដោយ៖ វិចិត្រ
ប្រភព៖ lollipop