ព័ត៌មានកំសាន្ត ៖ ទោះបីជាមានការមមាញឹកជាមួយនិងការងារសិល្បៈខ្លាំងស្ទើរដកខ្លួនមិនរួចយ៉ាងណាក៏ដោយចុះ តារាសម្តែងរូបសង្ហាលោក Nadech Kugimiya នៅឆ្លៀតពេលវេលាមកមើលថែទាំឪពុកដោយផ្ទាល់ដៃរបស់លោកឲ្យទាល់តែបាន ។
ដោយយោងតាមប្រភពពីគេហទំព័រ kapook បានឲ្យដឹងថា លោក Nadech Kugimiya មើលថែទាំឪពុកបានល្អយ៉ាងនេះរហូតដល់ថ្នាក់ចូលទៅត្រាំទឹកនៅក្នុងអាងជាមួយឪពុករបស់លោកថែមទៀតផង ដោយសារតែឪពុករបស់ខ្លួនចង់លេងទឹក ដូច្នេះទើបតារាសម្តែងវ័យ ២៤ ឆ្នាំសម្រេចចិត្តបំពេញបំនងរបស់ឪពុក ហើយនៅតាមថែមទាំអ្នកមានគុណគ្រប់ជំហានតែម្តង ។
អាចនិយាយបានថា តារាសម្តែងថៃលោក Nadech Kugimiya និងនាង yaya urassaya ដែលជាមិត្តស្រីរបស់លោកឃើញថា អ្នកទាំង ២ គឺជាមនុស្សប្រុសស្រីដែលប្រពៃជាទីបំផុត ជាមនុស្សចូលចិត្តធ្វើបុណ្យ ចិត្តល្អ មិនវាយ ឬក នឹងមិនដែលបណ្តោយឲ្យអ្នកមានគុណជួបការលំបាកឡើយ ។ ហើយអ្នកទាំង ២ ពិតជាគូស្នេហ៍កម្ររកបានយ៉ាងពិតប្រាកដមែន ។
នៅចាំអីទៀត ទៅទស្សនាវីដេអូរបស់លោក Nadech Kugimiya ដែលកំពុងមើលថែទាំឪពុកយ៉ាងដិតដល់ជាទីបំផុត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook