CamNews

កំសាន្ត 

តារាល្បីលោក Nadech Kugimiya និងកញ្ញា Yaya Urassaya ចូលរួមកម្មវិធីក្រុងពាលីសម្ពោធភាពយន្ដថ្មីរឿង”Lai

កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៩ នេះ តារាសម្ដែងល្បីឈ្មោះរបស់ថៃជាច្រើនរូបដូចជា លោក Nadech Kugimiya, កញ្ញា Yaya Urassaya, Diana Flipo,  Chaiyapol, Tak Bongkoch និងតារាជាច្រើនរូបទៀត បានចូលរួមកម្មវិធីក្រុងពាលីសម្ពោធថតខ្សែភាពយន្ដថ្មី និងស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីថៃយ៉ាងស្រស់ស្អាត។ យោងតាមប្រភពមួយ បានឱ្យដឹងថា ខ្សែភាពយន្ដនេះ នឹងចាប់ផ្ដើមថត ក្នុងពេលឆាប់ៗនេះ ។



គួរបញ្ជាក់ថា នៅក្នុងខ្សែភាពយន្ដថ្មីនេះ Nadech Kugimiya នឹងសម្ដែងជាតួអង្គ Ork Luang Intrarajpakdee ហើយ Yaya Urassaya ​នឹងសម្ដែងជាតួអង្គ Mae Ying Pudsorn ។



តើប្រិយមិត្ដកំពុងទន្ទឹងរង់ចាំទស្សនាភាពយន្ដថ្មីនេះមែនទេ?





ប្រែសម្រួល៖ សារ៉ាត


ប្រភព៖ Thaiupdate 


Tags: Nadech Kugimiya Yaya Urassaya And More Attend The Opening Ceremony of A New TV Drama ‘Lai Kinaree’