CamNews

តារា 

Selena Gomez ស្ទុះ​ទៅ​ឱប​អតីត​​គូ​ស្នេហ៍ Justin ពេល​​បាន​​ពាន «Grammy Award»​បង្ក​ការ​ភ្ញាក់ផ្អើល

(បរទេស)៖ មហាជនពិតជាមានការ ភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលពួកគេបានឃើញ នាង Selena Gomez ផ្តល់ការអបអរសាទរ ទៅដល់ Justin Bieber ក្នុងថ្ងៃដែលតារាចម្រៀង ប្រុសរូបនេះ បានទទួលពាន Grammy Award ជាលើកដំបូង ក្នុងឆ្នាំ២០១៦នេះ ដោយនាងបានស្ទុះទៅឱបស្វាគមន៍ អតីតគូស្នេហ៍នៅចំពោះមុខ ទស្សនិកជន តែម្តង។

Justin គឺជាតារាចម្រៀងវ័យ២១ឆ្នាំ ដ៏លេចធ្លោម្នាក់បានជាប់ ជាតារាចម្រៀងដែលមានក្បាច់រាំល្អបំផុត ក្នុងឆ្នាំនេះ បន្ទាប់ពីចម្រៀងមួយបទរបស់គេ ​មានចំណងជើងថា «Where Are U Now» បានអង្រួនដួងចិត្ត អ្នកទស្សនាឲ្យគាំទ្រយ៉ាងខ្លាំង។ Selena Gomez និយាយថា «នាងពិតជាមានមោទនភាព ចំពោះគាត់ណាស់..» ដែលនេះជាសម្តី​តារាស្រី​វ័យក្មេងរូបនេះ សំដៅដល់ Justin Bieber អតីតគូស្នេហ៍ដែលធ្លាប់ផ្អែមល្ហែម ជាមួយគ្នាបន្ទាប់ ពីគេទទួលបានពាន Grammy Award កាលពីពេលថ្មីៗកន្លងទៅ។

ការបង្ហាញពីភាពស្និទ្ធស្នាល ជាថ្មីរវាងអ្នកទាំងពីរ ត្រូវបានមហាជនចោទជាសំណួរថា តើ Justin Bieber និង Selena Gomez អាចត្រឡប់មកត្រូវរ៉ូវគ្នា ក្នុងផ្លូវស្នេហាវិញ ឬយ៉ាងណា ប៉ុន្តែចម្លើយ គឺមានតែពួកគេទេ ដែលអាចប្រាប់ពីការពិតបាន៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Selena Gomez Justin Bieber