CamNews

តារា 

ការពិតខួបកំណើតភរិយាសេដ្ឋីលំដាប់ប្រទេសថៃ នាង Noey ឆ្នាំនេះ ធ្វើធំដុំ ដោយសារចឹងសោះ

កំសាន្ត ៖ ក្រោយពីរៀបការជាមួយនិង លោក Arm Maneechy ដែលជាសេដ្ឋីលំដាប់ប្រទេសថៃ បានធ្វើឲ្យជីវិតគូរបស់តារាសម្តែង នាង Noey chotika កាន់តែខ្ពស់ឡើងថែមមួយកម្រិតទៀត ។ 

ដោយឡែកយើងសង្កេតឃើញថា នៅក្នុងពិធីខួបកំណើតរបស់ តួស្រីក្នុងរឿង "រលកជីវិត" រូបនេះ បានប្រារព្ធធ្វើពិធីខួបកំណើតនៅក្នុងឆ្នាំនេះយ៉ាងធំ រីឯការចំនាយក៏មិនតិចដែរ ។ នាង Noey chotika បានថ្លែងប្រាប់គេហទំព័រផ្លូវការរបស់ប្រទេសថៃថា មូលហេតុដែលនាងប្រារព្ធពិធីខួបកំណើតដ៏ធំក្នុងឆ្នាំនេះ ដោយសារតែជាឆ្នាំមួយដ៏ពិសេសដែលរូបនាងកំពុងតែពពោះកូនដំបូងជាមួយនិងស្វាមី ម្យ៉ាងវិញទៀត ខ្លួននាងផ្ទាល់ក៏ចង់ជួបជុំមិត្តភក្តិផងដែរ ទើបសម្រេចចិត្តអញ្ជើញមនុស្សជិតដិតជាច្រើនទៅចូលរួម ដើម្បីបានជុំគ្នានៅក្នុងឱកាសខួបកំនើត ក្នុងឆ្នាំថ្មី ២០១៧ នេះតែម្តង ។

ពេលនេះ Camnews នឹងបង្ហាញអ្នកនូវទិដ្ឋភាពខ្លះនៅក្នុងកម្មវិធីខួបកំណើតរបស់តួស្រីចិត្អអាក្រក់ នាង Noey chotika នៅខាងក្រោម ៕































 

ប្រែសម្រួល​ ៖ គន្ធា


Tags: Noey chotika Arm Maneechy