កំសាន្ត ៖ ក្រោយពេលដែលខ្សែភាពយន្ត ‘Black Panther’ បានបង្ហាញនូវឈុតខ្លីៗរួចមក វាបានក្លាយទៅជាចំណាប់អារម្មណ៍របស់អ្នកទស្សនា ជុំវិញពិភពលោក។
មិនតែប៉ុណ្ណោះ “Black Panther” ត្រូវបានគេ tweet ច្រើនជាង៥ លានដង នៅក្នុង Twitter ដែលកំពុងបំបែកកំណត់ត្រាក្នុង Twitter ឆ្នាំ ២០១៨។
បន្ទាប់ពីរឿង “Black Panther” ខ្សែភាពយន្ត “Star Wars: The Last Jedi” បានទទួលចំណាត់ថា្នក់លេខពីរ ហើយ “Maze Runner: The Death Cure” ជាប់ចំណាត់ថ្នាក់លេខបី នៅក្នុង Twitter។
ហើយនៅថ្ងៃនេះ Twitter និង Marvel Studios នឹងធ្វើការផ្សាយបន្តផ្ទាល់ សំណួរ ចម្លើយ (live-stream Q&A) ជាមួយនឹងតួអង្គ ក្នុងរឿង “Black Panther” ដូចជា Chadwick Boseman, Lupita Nyong’o, Michael B. Jordan, Danai Gurira, Winston Duke, Letitia Wright និងអ្នកនិពន្ធ Ryan Coogler និងជាច្រើនទៀត។
សូមទស្សនា Trailer ខាងក្រោមនៃខ្សែភាពយន្ត “Black Panther”៖
ប្រភព៖ variety