(កូរ៉េ)៖ ក្រុមតារាចម្រៀងកូរ៉េ នៅក្នុងក្រុម FNC Entertainment ដែលមានលោក Yoo Jae Suk ជា CEO បានធ្វើការប្រកាស ដល់អ្នកគាំទ្ររបស់ខ្លួន ជួយប្រមូល យកមតិរិះគន់ ដែលបានធ្វើឡើង នៅក្នុងបណ្តាញសង្គម ដើម្បីទុកជាភស្តុតាង វាយបកនរណាដែលហ៊ានរិះគន់ វាយប្រហារមកលើក្រុមរបស់ខ្លួន ទៅតាមផ្លូវច្បាប់។
ការប្រកាសនេះធ្វើឡើងភ្លាមៗ នៅលើគេហទំព័ររបស់ FNC Entertainment ដែលមានឈ្មោះថា clean@fncent.com នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ ដើម្បីលុបបំបាត់ ពាក្យចចាមអារ៉ាមមួយចំនួន សម្រាប់មនុស្សណាដែលស្អប់ក្រុមខ្លួន ហើយតាំងចិត្តមកសរសេរវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណេត។
ដូច្នេះហើយទើបលោក Yoo Jae Suk ប្រកាសឲ្យក្រុមអ្នកគាំទ្រ ជួយសហការជាមួយតារាចម្រៀងក្នុងក្រុម ធ្វើការប្រមូលមតិណា ដែលអវិជ្ជមានមកទុកជាភស្តុតាង វាយបកតាមផ្លូវច្បាប់ត្រឡប់ទៅវិញ ដោយអ្នកគាំទ្រអាចផ្ញើជារូបភាព ឬសម្តីមនុស្សដែលវាយប្រហារ ក្រុម FNC Entertainment តាមគណនីរបស់ក្រុមបាន៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី