(ភ្នំពេញ)៖ បន្ទាប់ពីសិល្បករខ្មែរមួយចំនួនបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍និងមានសិល្បក-សិល្បការិនីខ្មែរខ្លះទៀតបានជួបហេតុការណ៍គ្រោះថ្នាក់ផ្សេងៗគ្នាជាបន្តបន្ទាប់នោះតារាសម្តែងមានប្រជាប្រិយភាពនិងលេចធ្លោលើសកម្មភាពមនុស្សធម៌លោក សាវិន ហ្វីលីប ដែលទើបរួចផុតពីគ្រោះថ្នាក់ដល់ជីវិតក្នុងហេតុការណ៍គាំបេះដូងដួលសន្លប់នៅកន្លែងហាត់ប្រាណបានស្នើរឲ្យស្ថាបនិករបស់ក្រុមគ្រួសារតារាកម្ពុជានិងសមាគមសិល្បៈករកម្ពុជារៀបចំពិធីសូត្រមន្តរំដោះគ្រោះមួយសម្រាស់សិល្បករខ្មែរ។
លោក សាវិន ហ្វីលីព បានសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថាម្សិលមិញមានជនអនាថា ម្នាក់ចង់ករសំលាប់ខ្លួននៅក្នុងក្រសួងវប្បធម៌និងវិចិត្រសិល្បៈហើយថ្ងៃនេះ មានដំណឹងថា តារាភាពយន្ត សឿន វីតា បានក្រលាប់ទ្បាន៦ត្រលប់តែមិនស្លាប់។ខ្ញុំគិតថាឆ្នាំនេះជាឆ្នាំឆុងចំពោះតារាសិល្បះកម្ពុជាហើយ ព្រោះគ្រាន់តែដើមឆ្នាំនេះភ្លាម ឃើញស្លាប់និងមានរឿងបន្តកន្ទុយគ្នាពីមួយទៅមួយគួរអោយខ្លាច។
តារាសម្តែងល្បីឈ្មោះលោក សាវិន ហ្វីលីព បានបន្តថា ដូចរូបខ្ញុំជាដើមសុខៗគាំងបេះដូងស្ទើ រស្លាប់ស្ទើររស់មិនគួររួចផុតពីសេចក្ដីស្លាប់ឡើយ។ខ្ញុំសូមសូមណូមពរអោយស្ថាបនិកក្នុង «ក្រុមគ្រួសារតារាកម្ពុជា"និង"សមាគមសិល្បករកម្ពុជា»មេត្តាគិតគូររៀបចំពិធីសូត្រមន្តរំដោះគ្រោះមួយដើម្បីឲ្យសិល្បករយើងបានចូលរួមផងនេះគ្រាន់តែជាគំនិតយោបល់មួយរបស់ខ្ញុំតែប៉ុណ្ណោះដើម្បីអោយសិល្បករចាស់ថ្មីបានជួបគ្នាផងហើយបានរួចផុតគ្រោះចង្រៃទាំងអស់គ្នា។
សូមបញ្ជាក់ថា តារាសម្តែង និងជាប្រធានមូលនិធិ «កុមារសាវិនកម្ពុជា» ដ៏មានប្រជាប្រិយភាពលេចធ្លោ តាមរយៈសកម្មភាពមនុស្សធម៌លោក សាវិន ហ្វីលីព កាលពីល្ងាចថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦កន្លងមកនេះ បានជួបហេតុការណ៍គ្រោះថ្នាក់ គាំងបេះដូងដួលសន្លប់ នៅកន្លែងហាត់ប្រាណស្ថិតនៅជាប់អង្គភាពប្រឆាំងអំពើពុករលួយ(ACU ) ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ ប៉ុន្តែរហូតមកទល់ពេលនេះ ស្ថានភាពជំងឺរបស់លោក បានធូស្បើយឡើងវិញ៧០ភាគរយហើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង