CamNews

តារា 

អស្ចារ្យ​​មែន! បេក្ខនារី សូ សុផា​លីន ធ្វើ​ឲ្យ ឆន សុវណ្ណរាជ អត់​ទ្រាំ​នឹង ពេជ្រ សោភា មិន​បាន ចាប់​​បី

(ភ្នំពេញ)៖ នៅក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក «The Voice Cambodia» រដូវកាលទី២ កាលពីរាត្រីថ្ងៃទី២៧ ខែមីនានេះ ពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ពីសំណាក់បេក្ខនារីមួយរូប ដែលបានយកបទជាភាសាបរទេស ​មានចំណងជើងថា «She's Gone» ​​មកបកស្រាយ ​ហើយបានធ្វើឲ្យ Coach ទាំង៤ ផ្ទុះពាក្យសម្ដីឌឺដងគ្នា ដណ្ដើមចងឈ្នះរៀងៗខ្លួន ដើម្បីបានធ្វើជាកូនក្រុមរបស់ខ្លួន។ អ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ គឺអ្នកនាង ពេជ្រ សោភា បានចុះពីលើកៅអី និងនិយាយយកម៉ាឈ្នះដៃ ហើយព្យាយាមដណ្តើមយក លោក ឆន សុវណ្ណរាជ ​រហូតធ្វើឲ្យ សុវណ្ណរាជ ទប់អារម្មណ៍មិនបាន ក៏ស្ទុះទៅចាប់បី ពេជ្រ សោភា មកដាក់​លើកៅអីរបស់ខ្លួនវិញ ។

ទោះជាយ៉ាងណា​ បេក្ខនារី ​មានឈ្មោះ សូ សុផាលីន នៅទីបំផុត បានជ្រើសរើស លោក ឆន សុវណ្ណរាជ ធ្វើជាគ្រូបង្វឹករបស់ខ្លួន ដើម្បីធ្វើការហ្វឹកហាត់ ទៅកាន់វគ្គបន្តទៀត ដែលធ្វើឲ្យរូបគេ រំពឹងថា នឹងទទួលបានជោគជ័យ។

កុំបង្អង់ពេលយូរ តោះទៅទស្សនាវីដេអូដូច ខាងក្រោមនេះ ទំាងអស់គ្នា ដើម្បីបានជ្រាបច្បាស់ថា តើនាងច្រៀងបានពីរោះយ៉ាងណា​ បានជា Coach ទំាំង៤រូប ផ្ទុះសង្គ្រោមពាក្យសម្តីដាក់គ្នា ព្រោះចង់បានបេក្ខនារីម្នាក់នេះ ធ្វើជាកូនក្រុមរបស់ខ្លួន?




 

ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង



Tags: Chhorn sovannareach