CamNews

តារា 

ហេតុអ្វីបាន James Jirayu ចាំបាច់និយាយប្រាប់អ្នកកាសែតនៅថៃ អំពីក្រុមអ្នកគាំទ្រនៅកម្ពុជា?

ព័ត៌មានកំសាន្ត ៖ តារាសម្តែងរូបសង្ហាដែលមានកេរ្តិ៍ឈ្មោះល្បីតាំងពីវ័យក្មេងមកម្ល៉េះ គឺ លោក James jirayu ត្រូវបានមហាជនដឹងថា លោកមកកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀតតែម្នាក់ឯងដោយគ្មានវត្តមាននាង Bella ranee មកជាមួយដូចកាលពីលើកមុនឡើយ ។ 

ដោយឡែកកាលពីថ្ងៃទី ១៦ ខែកុម្ភៈ នេះ លោក James បានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងប្រទេសថៃ ហើយក៏បានជួបកាសែតនៅទីនេះ បន្ទាប់ក៏ផ្តល់កិច្ចសម្ភាស៏មួយចំនួន ដោយលើកឡើងអំពីការមកកាន់ប្រទេសកម្ពុជាដើម្បីជួបជាមួយនិងអ្នកគាំទ្រ ដោយធ្វើការប្រគុំតន្រ្តីដ៏ធំមួយដែលនៅធ្លាប់មាននៅ កោះពេជ្រ នៅថ្ងៃទី​ ២៥ ខែ កុម្ភៈ ខាងមុខនេះ ។ 

នៅក្នុងនោះផងដែរ លោក James បានលើកឡើងថា "រូបលោកផ្ទាល់ធ្លាប់ទទួលបានការគាំទ្រជាច្រើនដែលនឹកស្មានមិនដល់ ខណៈពេលដែលលោកទៅកាន់ប្រទេសកម្ពុជាជាលើកដំបូងជាមួយនិងនាង Bella ហើយក៏មិននឹកស្មានថា ខ្លួនឯងមាន Fans នៅកម្ពុជាច្រើនបែបនេះដែរ។ ប៉ុន្តែលើកនេះលោកនឹងធ្វើដំណើរទៅជួបជាមួយនិងអ្នកគាំទ្រជាទីស្នេហាជាថ្មីម្តងទៀត នៅថ្ងៃទី ២៥ ខាងមុខនេះ ហើយរូបលោកផ្ទាល់ស្ទើរតែបុណ្យឲ្យថ្ងៃនោះមកដល់ឆាប់ៗ " ។ 

ដូច្នេះហើយអ្នកគាំទ្រនៅកម្ពុជាដែលបានស្តាប់ពាក្យពេជន៍ដ៏ផ្អែមល្អែមរបស់ លោក James jirayu កុំភ្លេចចាំជួបលោកនៅថ្ងៃនោះទាំងអស់គ្នា នៅឯទីក្រុង កោះពេជ្រ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: James jirayu Bella ranee