CamNews

តារា 

នាង Chotika និងប្តីសេដ្ឋីប្រាក់លាន បង្ហើបប្រាប់រឿងយកកូន ខណៈពេលកំពុងស្រលាញ់គ្នាដូចស្នេហ៍គ្រាដំបូង!

ព័ត៌មានកំសាន្ត ៖​ តារាសម្តែងតួកាចឆ្នាស់ស្ទើរគ្រប់រឿងដែលនាងបានសម្តែង គឺនាង Noey chotika និងស្វាមីនាងដែលទើបរៀបការ កាលពីប៉ុន្មានខែមុនជាមួយសេដ្ឋីប្រាក់លាន ដែលជាកូនប្រុសត្រកូលអភិជន ហើយអ្នកទាំង ២ ត្រូវបានគេដឹងថា ចាប់ដៃគ្នាសាងស្នេហាអស់រយៈពេលជាង ៦ ឆ្នាំទៅហើយ ទើបសម្រេចចិត្តដឹកដៃគ្នាចូលរោងការតែម្តង ក្រោយពីមើលចិត្តគ្នាយ៉ាងយូរ ។ 

ដោយយោងតាមការរាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា នាង Chotika និងប្តីសេដ្ឋីប្រាក់លាន បង្ហើបប្រាប់រឿងយកកូនថា នាងនិងស្វាមីគ្រោងនឹងយកកូននៅក្នុងឆ្នាំក្រោយបន្ទាប់ពីទំនេរពីការងារសិល្បៈ រីឯមុខជំនួញស្វាមីរបស់នាងក៏សមប្រកបយ៉ាងរលូនផងដែរ ។

គួរបញ្ជាក់ឲ្យដឹងថា មូលហេតុដែលនាង chotika មិនទាន់យកកូននៅក្នុងឆ្នាំនេះដោយសារតែការងារផង ម្យ៉ាងវិញទៀតនាងក៏ចង់មានពេលវេលាគ្រប់គ្រាន់សម្រាប់មើលថែទាំងសុខភាពខ្លួនឯង ដូច្នេះទើបសម្រេចចិត្តយកកូននៅឆ្នាំក្រោយព្រោះជាពេលវេលាដែលល្អបំផុត ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Noey chotika