អាមេរិក៖ Angelina Jolie បានបង្ហាញសម្រស់នៅតែស្អាត មិនចាញ់តារាហូលីវូតវ័យក្មេងឡើយ បន្ទាប់ពីនាងចូលរួមឃោសនា ឲ្យទឹកអប់ម៉ាកថ្មី Mon Guerlain ។
កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅ តារាស្រីដែលជាឯកអគ្គរាជទូត សុឆន្ទះរូបនេះហាក់ដូចជា មនុស្សថ្មីម្នាក់ទៀតបន្ទាប់ពី នាងលែងលះជាមួយអតីតស្វាមី Brad Pitt ព្រោះនាង តុបតែងខ្លួនស្រស់ស្អាតជាងមុន ជាមួយនឹងឧបករណ៍ តុបតែងមុខជាច្រើន។
គេនៅចាំបានថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ក្នុងបទសម្ភាសន៍ជាមួយ BBC World News Angelina បាននិយាយក្រោយពីលែងលះ អតីតស្វាមីគឺលោក Brad Pitt ថា យ៉ាងណាក៏យើងនៅជាគ្រួសារនិង ឆ្លងកាត់ពេលវេលានេះហើយសង្ឃឹមថា នៅជាគ្រួសារដ៏ខ្លាំង ។ ក្នុងន័យនេះ Angelina ចង់សំដៅលើកូនៗដែលជាវត្ថុសំខាន់ ក្នុងជីវិតនាងហើយថ្ងៃមុខតារាស្រី រូបនេះរំពឹងថាកូនៗទាំង៦ របស់នាង និង Pitt ចេះរស់នៅយល់ដឹង ពីបញ្ហាសង្គមច្រើន និងចេះគិតបានត្រឹមត្រូវដែលម្នាក់ៗ នឹងអាចមានសមត្ថភាព ធ្វើអ្វីបានខ្លួនឯង។ ក្នុងពេលឃោសនាទឹកអប់ Mon Guerlain នោះ Angelina ក៏បានបង្ហាញស្នាមសាក់លើខ្នងឲ្យមហាជនឃើញផងដែរ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី