CamNews

តារា 

តារាសម្តែងស្រីរូបនេះ ប្រាប់ពីព័ត៌មានលម្អិតអំពីថ្ងៃរៀបការ ជាមួយកូនប្រុសត្រកូលអភិជន

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រី Hansa Wattanawongsiri នាងមានឈ្មោះក្រៅមួយទៀតថា (Nuclear) អាចនិយាយបានថា នាងគឺជាតារាស្រីមួយរូបដែលមានសំណាងខ្លាំងបំផុតនៅក្នុងចំណោមតារាសម្តែងផ្សេងៗប្រចាំប្រទេសថៃផងដែរ ដោយសារតែនាងមានបុរសម្នាក់ទាំងសង្ហា ថែមទាំងជាកូនប្រុសរបស់កូនអភិជនម្នាក់ដែលមានស្នេហ៍ស្មោះ ហើយចេះថ្នាក់ថ្នមនាងទៀត ដូច្នេះហើយនេះគឺជាសំណាងរបស់នាង ។ 

ថ្វីត្បិតតែនាងមានទំនាក់ទំនងស្នេហាពិតមែន ប៉ុន្តែសេចក្តីស្នេហារបស់នាងមិនមែនមានឧបសគ្គឡើយ ទោះបីនាងជាមនុស្សម្នាក់ដែលស្ថិតនៅក្នុងវិស័យសិល្បះក៏ដោយចុះ ហើយផ្ទុះទៅវិញនាងបែរជាទទួលបាននូវព័ត៌មានជាច្រើន ដែលជួយឲ្យការងាររបស់នាងកាន់តែដំណើរការទៅមុខបានយ៉ាងល្អដោយមិនមានដំណឹងអាស្រូវមិនល្អណាមួយកើតមានចំពោះនាងឡើយ ។ 

ហើយកាលពីពេលប៉ុន្មានថ្ងៃមុននេះមិត្តប្រុសរបស់នាង គឺលោក Diamond បានជ្រើសរើសទីតាំងដ៏ល្អបំផុត ដើម្បីស្នើសុំ តារាស្រី Nuclear រៀបការ គឺស្ថិតនៅក្នុងស្ទូឌីយូ មួយនៅក្នុងទីក្រុងបាងកក នឹងពិធីនេះដោយមិនឲ្យនាងដឹងខ្លួនជាមុននោះឡើយ ។ តារាស្រី Nuclear មានចិត្តរំភើបរហូតស្រក់ទឹកភ្នែកនៅចំពោះមុខមនុស្សជាច្រើនថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា ពេលនេះ តារាស្រី Nuclear មានដំណឹងល្អចង់ប្រកាសប្រាប់ពីព័ត៌មានលម្អិតអំពីថ្ងៃរៀបការ ជាមួយនឹងមិត្តប្រុសរបស់នាងជាផ្លូវការ ដោយមង្គលការរបស់នាងនិង លោក Diamond និងប្រារព្ធធ្វើឡើយនៅក្នុងខែ មករា នៅឆ្នាំក្រោយនេះ យ៉ាងពិតប្រាកដណាស់ ៕











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar