ហូលីវូដ ៖ Justin Bieber និងនាង Hailey Baldwin ទីបំផុតក៏ព្រមទទួលស្គាល់ថា ពួកគេពិតជាបានរៀបការជាមួយគ្នា តាំងពីថ្ងៃដែលលេចលឺពាក្យចចាមអារាមថា ពួកគេបានទៅចុះសំបុត្រអាពាហ៍ពិពាហ៍ កាលពីប៉ុន្មានខែមុនមកម្ល៉េះ ។
ទទ្ទឹមនឹងនេះផងដែរ នាង Hailey Baldwin ក៏បានផ្លាស់ប្តូរត្រកូលរបស់នាង នៅក្នុងគណនីអុិនស្រ្តាក្រាម ទៅជា "Hailey Bieber" ។
គួរបញ្ជាក់ឲ្យដឹងថា តារាចម្រៀងវ័យក្មេងរូបនេះនិងគូស្នេហ៍បានភ្ជាប់ពាក្យនៅរដូវក្តៅនៅឯ Bahamas បន្ទាប់ពីបែកធ្លាយព័ត៌មានថា អ្នកទាំងពីរត្រលប់ទៅស្រលាញ់គ្នាអស់រយៈពេលជាងមួយខែ ។
នៅក្នុងនោះផងដែរ ម្ចាស់បទ "Sorry" រូបនេះបានបញ្ជាក់នៅក្នុងបណ្តាញសង្គមដោយបង្ហោះរូបថតថើបគ្នាជាមួយនិង Hailey Baldwin ហើយហៅនាងថា "ម្ចាស់ជីវីតរបស់ខ្ញុំ" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ abc13