CamNews

ប្លែកៗ 

ខ្ចី​សៀវ​ភៅ​ដល់​ទៅ​​៦៧ឆ្នាំ ទើប​នឹក​ឃើញ​យក​​មក​សង​បណ្ណា​​ល័យ​​វិញ ត្រូវ​ពិន័យ​ជា​ប្រាក់​ជិត​២ម៉ឺន

(ញូវហ្សឺលែន)៖ ស្ត្រីម្នាក់រស់នៅប្រទេសញូវហ្សឺលែន បានយកសៀវភៅមួយក្បាល ត្រឡប់ទៅសងបណ្ណាល័យវិញ បន្ទាប់ពីនាងបានខ្ចីវា អស់​រយៈពេលជាង៦០ឆ្នាំមកហើយ។

បណ្ណាល័យសហគមន៍ Epsom បានចែករំលែករូបភាពសៀវភៅ ដែលមានបញ្ជាក់ពីកាលបរិច្ឆេទខ្ចី តាំងពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៤៨ ដោយដាក់ថា អ្នកខ្ចីសៀវភៅដ៏អស្ចារ្យ បាន យកវាត្រឡប់មកសង បណ្ណាល័យវិញ ដែលនាងខ្ចីតាំងនៅវ័យក្មេង រហូតដល់៦០ឆ្នាំប្លាយ នៅពេលដែលផ្លាស់ទៅ Auckland ហើយច្រឡំ យកសៀវភៅទៅជាមួយ។

រយៈពេលប្រហែល ជាង៦៧ឆ្នាំទៅហើយ ដែលស្ត្រីមិនត្រូវបានស្គាល់ អត្តសញ្ញាណបានយកសៀវភៅ មកសងបណ្ណាល័យវិញ ប៉ុន្តែបើគិតជាទឹកប្រាក់ ដែលត្រូវសងក្នុងរយៈពេលខ្ចីនេះ កើនដល់ទៅ $17,000 ឯណោះ ពិតជាច្រើនមិនធម្មតាឡើយ៕

 



ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី