CamNews

តារា 

នាង Jun Ji Hyun សម្រេចចិត្តព្រមធ្វើរឿងមួយ ក្រោយពីសម្រាលកូនទីពីរ

កូរ៉េ ៖ យោងតាមសេចក្តីរាយការណ៍ កាលពីថ្ងៃទី ១២ ខែតុលា បានឲ្យដឹងថា ​តារាសម្តែងកូរ៉េ នាង Jun Ji Hyun នឹងមានមុខនៅលើកញ្ចក់ទូរទស្សន៍ក្នុងពេលឆាប់ៗនេះ ដោយយល់ព្រមថតរឿងថ្មី​ តែមិនទាន់ដឹងចំណងនៅឡើយទេ ។ 

ប្រភពជិតបានបង្ហើបប្រាប់ថា តារាសម្តែងវ័យ ៣៦ ឆ្នាំរូបនេះ យល់ព្រមថតរឿងដែលនិពន្ធដោយបងប្អូនពីរនាក់ឈ្មោះថា Hong Jung Eun និង Hong Mi Ran ។ ជាការពិតណាស់បងប្អូនស្រីពីរនាក់នេះ ធ្លាប់ទទួលបានជោគជ័យជាច្រើនតាមរយៈរឿងជាច្រើនដូចជា 'Sassy Girl Chun Hyang', 'You're Beautiful', 'My Girlfriend Is A Nine-tailed Fox' និងរឿងជាច្រើនផ្សេងទៀត ។ 

រឿងភាគនេះនឹកចាក់បញ្ចាំងនៅលើទូរទស្សន៍ tvN នៅដើមឆ្នាំក្រោយនេះហើយ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ allkpop


Tags: Jun Ji Hyun Seoul South Korea Kpop