CamNews

ភាពយន្ត 

Sing ជារឿងតុក្កតាដែលរកប្រាក់ចំណូលបានលំដាប់ទី២ជុំវិញពិភពលោក (មានវីដេអូ)

Sing ជារឿងតុក្តតាថ្មីចុងក្រោយគេបង្អស់ចុងឆ្នាំ២០១៦ ដើមឆ្នាំ២០១៧របស់ផលិតកម្ម Universal Picture ។ រឿងមួយនេះមិនត្រឹមតែជារឿងតុក្កតាធម្មតានោះទេ ប៉ុន្តែក៏ជារឿងដែលបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅផងដែរបូករួមទាំងបទចំរឿងពិរោះៗដែលបានយកមកកំដររបស់ទស្សនិកជនអ្នកទស្សនាផងដែរ។ ធានាថាមិនខកបំណងនោះទេដែលទៅទស្សនារឿងមួយនេះ។ បើនិយាយពីសាច់រឿងវិញនិយាយពី Moon ខ្លាឃ្មុំ ដែលមានបំណងប្រាថ្នាបើករោងមហោស្របតាំងពីនៅកុមារភាព ប៉ុន្តែដោយសារតែមានបញ្ហាហិរញ្ញវត្ថុទើបធ្វើឲ្យគេពិបាកនឹងទទួលបានជោគជ័យ។ មិនត្រឹមតែ Moon នោះទេ មានដូចជាតួអង្គ Johnny ស្វា ដែលមានឪពុកជាចោរហើយត្រូវបានបង្ខំឲ្យក្លាយជាចោរដូចគ្នា ប៉ុន្តែគេមិនព្រម ចំណែកឯ Rosita ដែលជាមេផ្ទះជ្រូកដែលត្រូវនៅផ្ទះមើលការខុសត្រូវកូនទាំង២៣ ហើយមិនអាចធ្វើអ្វីដែលខ្លួនចូលចិត្តបាន នៅមានតួអង្គជាច្រើនទៀតដែលបានជួបបញ្ហានេះ តើចុងក្រោយពួកគេត្រូវធ្វើយ៉ាងណាដើម្បីសម្រេចបាននូវគោលបំណងរបស់ខ្លួន? អ្វីដែលយើងមិនអាចបំភ្លេចបាននោះគឺភាពកំប្លែងរបស់រឿង Sing មួយនោះដែលនឹងធ្វើឲ្យអ្នកទាំងអស់គ្នាសើចមិនឈប់។ កុំភ្លេចណា Sing មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។




ចុចទីនេះដើម្បីទស្សនា trailer 

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ៕





ប្រភព ៖ Westec Media limited



Tags: Westec Movie Eddie The Eagle The Conjuring 2 Sing