CamNews

តារា 

នឹកដល់ Jonghyun ជាទីស្រលាញ់ពេក ទើបធ្វើឲ្យ Key ធ្វើរឿងនេះ

កូរ៉េ ៖​ ពេលវេលាកន្លងផុតទៅ ក្រុមតារាចម្រៀងកូរ៉េដ៏ល្បីឈ្មោះ ក៏បានបាត់បង់តារាចម្រៀងមួយដួងដែលពោរពេញទៅដោយទេពកោសល្យ គឺលោក Jonghyun ព្រោះតែជម្ងឺធ្លាក់ទឹកចិត្តបានឆក់យកជីវីតរបស់លោកម្តងបន្តិចៗរហូតអស់កម្លាំងនឹងតស៊ូទៅមុខទៀត ។ 

ជាក្រុមតែមួយ ដែលធ្លាប់តែសម្តែង និងទៅណាមកណាជាមួយគ្នា បានធ្វើឲ្យ Key នឹករលឹកជាខ្លាំងទៅដល់ម្ចាស់បទ "Lonely" បន្ទាប់ពីលោកលាចាកលោកទៅ ។ ទទ្ទឹមនឹងនេះផងដែរ Key នឹកដល់ Jonghyun ជាទីស្រលាញ់ពេក ទើបសម្រេចចិត្តបង្ហោះរូបថតខ្លះៗដែលពួកគេនៅជាមួយគ្នា កាលនៅរស់ ដោយភ្ជាប់មកជាមួយនិងចំណងជើង ដែលបង្ហាញថា លោកនឹករលឹកដល់ Jonghyun យ៉ាងខ្លាំង ។​

គួរបញ្ជាក់ឲ្យដឹងថា Jonghyun បានទទួលមរណភាពដោយសារតែក្នុងខ្លួនបានស្រូបយកធ្យុងគីមីច្រើនពេក ។ ហើយមូលហេតុដែលតារាចម្រៀងរូបនេះសម្រេចចិត្តបញ្ចប់ជីវីតរបស់ខ្លួន ព្រោះតែមានជម្ងឺធ្លាក់ទឹកចិត្ត រហូតហត់នឹងដកដង្ហើម តទៅមុខទៀត ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: SHINee Jonghyun Seoul South Korea Key