CamNews

តារា 

Lee Min Ho បង្ហើបប្រាប់ប្រធានដ៏ក្តៅកគុកមួយ ដែលជារឿងមហាជនចង់ដឹងចង់លឺខ្លាំងបំផុតពីតារាកូរ៉េរូបនេះ

ព័ត៌មានកំសាន្ត ៖ មានប្រភពព័ត៌មានមួយបានបញ្ជាក់ថា លោក Lee min ho បានបង្ហើបប្រាប់ថា មូលហេតុដែលលោកមិនចូលបម្រើកងទ័ពនៅវ័យក្មេងក៏ដោយសារតែ គាត់គឺជាមនុស្សម្នាក់ដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងនៅពេលនោះ ។ 

Lee Min Ho កាលពីេពេលថ្មីនេះបានធ្វើបទសម្ភាសជាមួយ star1 អំពីការចូលបម្រើងកងទ័ព និងជាប្រធានបទដ៏ក្តៅគកុក ដែលមហាជនកំពុងតែចង់ដឹងចង់លឺផងដែរ ។ នៅក្នុងនោះផងដែរ Lee Min Ho បានបញ្ជាក់ថា គាត់នឹងត្រូវបានចាប់ផ្តើមសេវាកម្មយោធារបស់លោកលក្ខណៈសេវាសង្គមនៅ Gangnam នៅថ្ងៃទី​១២ ខែឧសភា ខាងមុខនេះ ។ 

នៅពេលដែលមានគេសួរថា តើលោក Lee Min Ho មានអារម្មណ៍យ៉ាងខ្លាំងណាក្រោយពីត្រូវឈប់ពីវិស័យសិល្បៈដល់ទៅ ២ ឆ្នាំ ដើម្បីបម្រើកងទ័ពបែបនេះ? ក្នុងនោះផងដែរ តារាសម្តែងប្រុសរូបសង្ហាប្រចាំប្រទេសកូរ៉េ ក៏បានលើកឡើងនូវអារម្មណ៍ពិតថា លោកពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំងដែលលោកត្រូវបម្រើកងទ័ពបែបនេះ ម្យ៉ាងវិញទៀត មូលហេតុដូចដែលបានលើកឡើងខាងលើចឹង លោកមិនចង់ចូលបម្រើកងទ័ពកាលនៅក្មេងក៏ដោយសារតែ ចង់ចាប់យកអាជីពជាតារាសម្តែងឲ្យមានឈ្មោះល្បីសិន ដូចជារឿង "Boys over flowers" ជាដើមតែម្តង ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Lee min ho Suzy Seoul South korea kpop