ប៉ុន្តែឥលូវនេះ បទចម្រៀងអង់គ្លេស បកស្រាយដោយ លោក Wiz Khalifa និង Charlie Puth ដែលមានចំណងជើងថា See You Again បានក្លាយជាបទដែលមានអ្នកទស្សនាច្រើនបំផុតរហូតដល់ 2,895,373,709 ដង ខណៈដែលបទ Gangnam Style មានត្រឹមតែ 2,894,426,475 ដង។
Charlie Puth បានសរសេរនៅក្នុងTwitter ថា៖ «ខ្ញុំបានចូល YouTube តាំងពីឆ្នាំ 2007 ដោយសង្ឃឹមថាអាចធ្វើវីដេអូមួយ ដែលមានអ្នកទស្សនា 10,000 ដង។ ហើយខ្ញុំទើបតែឮពីបទ See You Again... Wow»។
បទចម្រៀងនេះត្រូវបានសរសេរសម្រាប់រឿង Furious 7 ដែលបានចាក់នៅពេលរឿងនេះជិតចប់ ដែលជាការឧទ្ទិសដោយតារាសម្តែង Paul Walker ក្រោយលោកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ មុនពេលដែលរឿង Furious 7 ត្រូវបានបញ្ចប់។
បទ See You Again បានក្លាយជាបទដែលមានគេសំណូមពរច្រើនបំផុត កំឡុងពេលមានពិធីបុណ្យសពនៅឯចក្រភពអង់គ្លេស។ វីដេអូនេះបានឈានដល់ចំនួនអ្នកមើល មួយពាន់លានដង ក្នុងរយៈពេល ៦ខែ និងបានឈានដល់ចំនួន ពីរពាន់លានដង កាលពីខែកញ្ញាកន្លងទៅ។ ទោះបីជាយ៉ាងណាក៏ដោយ វីដេអូកំពុងមានអ្នកទស្សនាច្រើនបំផុត អាចមានកាលផ្លាស់ប្តូរ។ តួយ៉ាង បទចម្រៀង Despacito មានអ្នកទស្សនាដល់ 2.5 ពាន់លានដង ត្រឹមតែរយៈពេលប្រាំមួយខែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ចម្រៀងលោក Wiz Khalifa និង Charlie Puth រកចំណូលបាន 2.9 លានដុល្លារពី YouTube ៕
ប្រែសម្រួល៖ High
ប្រភព៖ BBC