CamNews

តារា 

តើតួឯកស្រីក្នុងរឿង F4 ស្ថិតនៅក្នុងស្ថានភាពបែបណា បន្ទាប់ពីប៊ិះនឹងបាត់បង់ជិវិតដោយសារតែការសម្រាលកូន?

ព័ត៌មានកំសាន្ត ៖ ស្គាល់ទេតួឯកស្រីនៅក្នុងរឿង F4 ចិន ដែលអ្នកនិយមហៅនាងថា សាន ឆាយ បានចូលប្រឡូកសិល្បៈកាលពីឆ្នាំ ១៩៩៤ និង ធ្លាប់ចូលរួមសម្តែងក្នុងរឿងភាគ និងជាច្រើនទៀតផង ។

នាងបានល្បីឈ្មោះជាលើកដំបូងក្រោយថតរឿងភាគ "F4 " ហើយនាងក៏ជាប់ឈ្មោះថា សាន ឆាយ តាំងពីពេលនោះមក ។ នាចុងឆ្នាំ ២០១០ នាងបានចុះសំបុត្រអាពាហ៍ពិពាហ៍ ជាមួយសហគ្រិនជនជាតិចិន លោក Wang Xiaofei និងបានប្រារព្ធពិធីមង្គលការ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១១ នៅលើកោះ Hainan ។ ក្រោយរៀបការបាន ២ ឆ្នាំមក សាន ឆាយ ក៏ចាប់ផ្តើមមានផ្ទៃពោះ និង បានសម្រាលកូនស្រីម្នាក់ កាលពីឆ្នាំ ២០១៤ ក្រោយមកទៀត នៅចុងឆ្នាំ ២០១៥ នាងក៏បានសម្រាលកូនទីពីរ ជាកូនប្រុសយ៉ាងលំបាកលំបិន ដោយមានព័ត៌មានថា នាងប៊ិះនឹងបាត់បង់ជីវិត កាលពីពេលពេលសម្រាលកូនថែទៀតផង ។

តារាសម្តែងស្រីរូបនេះមានឈ្មោះពិតថា Barbie Hsu ហើយសព្វថ្ងៃ នាងមានកូនប្រុសមួយ ស្រីមួយ ជាមួយនឹងស្វាមីជាទីស្រឡាញ់របស់នាង ។ ហើយជិវិតគូរបស់នាងក៏ប្រកបទៅដោយសុភមង្គល និងភាពសប្បុរហូរហៀរណាស់ដែរ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Koreaboo