តៃវ៉ាន់ ៖ បន្ទាប់ពីក្អួតចង្អោរយ៉ាងខ្លាំង និងសម្រាកនៅមន្ទីរពេទ្យដល់ទៅ ២ សប្តាហ៍ តារាសម្តែងស្រីនាង Barbie Hsu បានបញ្ជាក់ប្រាប់អ្នកកាសែត កាលពីថ្ងៃពុធ ខែមេសា ថា នាងកំពុងតែពពោះកូនទី ៣ យ៉ាងពិតប្រាកដមែន ។
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
តារាសម្តែងស្រីវ័យ ៤១ ឆ្នាំរូបនេះបានប្រាប់ទៅដល់ Apple Daily ថា នាងបានពពោះកូនទី ៣ ចំនួន ៧ សប្តាហ៍ហើយ ។ ហើយនាងកំពុងតែព្រួយបារម្ភយ៉ាងខ្លាំងគឺ រាងកាយរបស់នាងមិនរឹងមាំដូចពីមុននោះទេ ព្រោះខ្លួនកាន់តែមានវ័យចំណាស់ហើយ ។
នាង Barbie Hsu និងស្វាមីរបស់ខ្លួនគឺលោក Wang Xiaofei មានកូនប្រុសម្នាក់ និងស្រីម្នាក់ សព្វថ្ងៃនេះ ហើយនាងនិយាយថា ខ្លួនមិនគួរមានកូនទីលើក៣ នោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ straitstimes