CamNews

កំសាន្ត 

ឃើញស្រលាញ់គ្នាសឹងអី អ្នក​គាំទ្របែរជា​នាំ​គ្នាផ្អើល​ថា​ សាន់ឆាយ​ លែងលះស្វាមី?

កំសាន្ត ៖ កាលពីពេលថ្មីៗនេះ នាង Barbie Hsu​ ដែលមហាជនស្គាល់ថា ជានាង សាន់ ឆាយ បានធ្វើការបង្ហោះ​សារនៅលើគណនី​ Weibo ដោយលើកឡើងថា ៖ "ខិតខំប្រឹងធ្វើការ​ និង​ពុះពារ​​ឧបសគ្គ​ដើម្បី​ទទួល​បាន​សុភមង្គល​ក្នុង​ជីវិត មិន​មែន​សុទ្ធ​តែ​គ្រប់​រឿង​ដែល​ មនុស្ស​យើងដែល​កើត​មក​អាច​យក​ឈ្នះ​បានទេ គ្រាន់​តែ​ពេល​ខ្លះ​ពួកគេ​មិន​និយាយ​ពី​ឧបសគ្គ​ដែលបានឆ្លងកាត់​ តែ​ពួកគេ​ចង់​ផ្ដល់​ក្ដី​សង្ឃឹម​ទៅ​កាន់​អ្នក​ដទៃ​ឲ្យ​ចេះ​តស៊ូ​ក្នុងឆាក​ជីវិត" ។

ព្រោះតែសារមួយឃ្លានេះហើយទើបធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភាគច្រើននាំ​គ្នា​សិន្និដ្ឋាន​ថា​ នាង​អាចនឹងមានបញ្ហាជាមួយនិងជីវិតគូ ព្រមទាំងការងារផងដែរ ស្រួលមិនស្រួលអាចនឹងដល់ថ្នាក់លែងលះគ្នាទៀតផង ។

ប៉ុន្តែវាមិនមែនជាការពិតទេ ព្រោះភ្លាមៗនោះនាង Barbie Hsu​ ​ក៏បានបកស្រាយហើយឆ្លងតបជាមួយនិងចម្ងល់របស់ Fans ថា នាងនិងមិនដឹងថាមានរឿងអ្វីកើតឡើងនៅថ្ងៃអនាគតទេ ប៉ុន្តែសម្រាប់ពេលនេះគឺ នាងនិង លោក Wang Xiaofei ដែលជាស្វាមីមិនអាចលែងលះគ្នាទេ​ ព្រោះយើងទាំងពីរស្រលាញ់គ្នាខ្លាំងណាស់ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ xinhuanet