កូរ៉េ ៖ លោក Key ដែលជាសមាជិកម្នាក់របស់ក្រុម SHINee បានក្តួកក្តួលយ៉ាងខ្លាំង ក្រោយបានដឹងថា Jonghyun បានបាត់បង់ជីវីត កាលពីថ្ងៃទី ១៨ ខែធ្នូ កន្លងទៅនេះ ។
ហើយកាលពីម្សិលមិញនេះ គឺជាថ្ងៃទីពីរនៃបុណ្យសពរបស់ Jonghyun ដែលបានប្រារព្ធឡើងជាសាធារណៈ នឹងមានអ្នកគាំទ្រចូលរួមដោយស៊េរីថែមទៀតផង ។
ប្រភពដដែលបានបន្តឲ្យដឹងថា Key បានធ្វើជាអ្នកចាត់ចែង និងកំដរសព ព្រមទាំងជាអ្នកកាន់ទុក្ខផងដែរ នៅឯមន្ទីរពេទ្យអស់រយៈពេល ៣ ជាមួយនឹងរាងកាយរបស់ Jonghyun ដែលបានស្លាប់ទៅ ។
ទទ្ទឹមនឹងនេះផងដែរ អ្នកគាំទ្រ និងក្រុមគ្រួសារសពបានថ្លែងអំណរគុណដល់ Key ដែលបានដើរតួនាទីដ៏សំខាន់ ថែមទាំងចំណាយពេលកំដរសព និងចាត់ចែង ក្នុងនាមជាមិត្តរួមក្រុម ដោយបានហោះពីប្រទេស Lisbon អស់រយៈពេលដល់ទៅ ១៥ ម៉ោង ក្រោយដឹងថា Jonghyun បានទទួលមរណភាព ។
ពិធីបុណ្យសពរបស់ Jonghyun និងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៧ ដែលមានសមាជិកក្រុម SHINee និងក្រុមគ្រួសារសពចូលរួមតែប៉ុណ្ណោះ ព្រោះពិធីនេះនឹងធ្វើឡើងជាលក្ខណៈផ្ទាល់ខ្លួន និងស្ងប់ស្ងាត់ បើយោងតាម SM Entertainment ។
អ្វីដែលធ្វើឲ្យ អ្នកគាំទ្របារម្ភខ្លាំងអំពី Key ខណៈបុណ្យសព Jonghyun មិនទាន់ចប់សពគ្រប់នោះគឺ អាកប្បកិរិយាក្ដុកក្ដួល និងពោរពេញទៅដោយទុក្ខសោកយ៉ាងខ្លាំង ខុសពីសមាជិកផ្សេងៗនៅក្នុងក្រុម ហាក់មានសភាពរឹងមាំជាង Key ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo