CamNews

តារា 

Wow ! Justin Bieber មានរឿងអីទៀតហើយ ក្នុងថ្ងៃឆ្លងឆ្នាំ?

(អង់គ្លេស)៖ Justin Bieber បានឡើងឆាកសម្តែងកាលពីថ្ងៃទី៣១ ធ្នូ កន្លងទៅនេះនៅ Fontainebleau នៅ Miami ដើម្បីអបអរស្វាគមន៍ឆ្នាំថ្មី ២០១៧ ដោយបញ្ចេញស្ទីលដ៏ទាក់ទាញតាមរយៈបទចម្រៀងកន្ត្រាក់អារម្មណ៍ធ្វើឲ្យអ្នកគាំទ្របែបយុវវ័ យទះដៃសាទរមិនតិចឡើយ។

អ្នកគាំទ្ររាប់ពាន់នាក់បានចូលទៅទស្សនាផ្ទាល់ដែលពួកគេនិយាយថានេះជាឱកាសដែលធ្វើឲ្យខ្លួនបានឃើញតារាចម្រៀងក្នុងដួងចិត្តទោះបីសំបុត្រចូលទស្សនាចាប់ពី $350 រាងថ្លៃបន្តិចក៏ដោយ។

Fontainebleau ជាកន្លែងកំសាន្តដ៏ល្បីមួយនៅ Miami ហើយនៅថ្ងៃឆ្លងឆ្នាំ២០១៦ ចូល ២០១៧ នោះក៏ជារាត្រីដ៏បំផុតសម្រាប់អ្នកទស្សនាដែរព្រោះទោះបីការចំណាយរបស់ពួកគេរាងថ្លៃបន្តិចតែក៏ទទួលបានការបរិភោគអាហារនិងផឹកភេសជ្ជៈព្រមទាំងបានជួបតារាចម្រៀងដែលខ្លួនគាំទ្រយ៉ាងច្បាស់។ ពេលនេះ Justin Bieber កំពុងប្រើជីវិតឯកជនឲ្យ មានភាពរីករាយក្នុងបំណងដែលគេចង់ដើរកំសាន្តនៅកន្លែងណាមួយក្រៅពីការសម្តែងហើយឆ្នាំ២០១៧ នេះ គេរំពឹងថានឹងទទួលបានជោគជ័យក្នុងជីវិតផងដែរ៕




ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Justin Bieber Selena Gomez