CamNews

តារា 

សមាជិក INFINITE ២ រូប បញ្ជាក់ថា មិនអាចរស់បាននោះទេ បើសិនគ្មាន....

ព័ត៌មានកំសាន្ត ៖ Sungyeol ដែលមកពី INFINITE បានបង្ហាញឲ្យដឹងពីការញៀនកាហ្វេរបស់ខ្លួន។​

នៅថ្ងៃទី ២៤ ខែកុម្ភះ នៅក្នុងកម្មវិធីជជែកកំសាន្ត tvN  ‘Wednesday Food Talk’ បាននិយាយពីកាហ្វេ ខណៈ Hwang Jae Geun ហើយនឹង Sungyeol ដែលមកពីក្រុមតារាចម្រៀង INFINITE បានចេញមុខបង្ហាញឲ្យដឹង ពីអាការៈដែលថា ញៀនជាមួយនឹង កាហ្វេ ។ 

Sungyeol បាននិយាយថា សព្វថ្ងៃនេះ ខ្ញុំមិនអាចរស់ដោយគ្មានកាហ្វេបានទេ​ ពោលខ្ញុំញ៉ាំកាហ្វេទឹកកក Americanos ដល់ទៅ ១០កែវក្នុងមួយថ្ងៃ​ ខ្ញុំត្រូវការពង្រឹកស្មារតីរបស់ខ្ញុំឲ្យបាននឹងនរ ក្នុងកំឡុងពេលយប់ ដោយហេតុផល កាងារមមាញឹក ដូច្នេះហើយ  ទើបបានជាខ្ញុំប្រែក្លាយទៅជា មនុស្សញៀនកាហ្វេខ្លាំងបែបនេះ ចឹងហើយ ខ្ញុំនឹងជ្រួលច្រាលក្នុងចិត្តនៅពេលដែលខ្ញុំមិនបានញ៉ាំកាហ្វេ ៕




 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kpopism


Tags: INFINITE Sungyeol Hwang Jae Geun south korea kpop