CamNews

ព័ត៌មានអន្តរជាតិ 

ប្រទេសចិន បានហាមឃាត់មិនឲ្យមានតុក្កតា Winnie The Pooh ទៀតឡើយ

ប្រទេសចិន បាន​លុប​ចោល​នូវ​រូបថត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​តួ​អង្គ​ក្នុ​ងរឿង​តុក្កតា Winnie the Pooh  ចេញ​ពី​អ៊ីនធឺណិត​ទាំង​អស់​ក្នុង​ប្រទេ​សចិន។

អ្នក​លេង​អ៊ីន​ធឺណិត​នៅចិន បាន​រក​ឃើញ​ថា ពួក​គេ​ពុំ​អាច​បង្ហោះ​អ្វី ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង Winnie the Pooh ក្នុង WeChat ឬ Weibo ដែល​ជា​បណ្តាញ​សង្គម​ធំ​ជា​ង​គេ​បង្អស់​ក្នុង​ប្រទេសចិន ទៀត​ឡើយ។

ប្រទេសចិន​បាន​ហាម​ឃាត់​ ដោយ​ការ​លុប​ចោល​ Winnie the Pooh នៅ​ពេលដែល​មាន​ការ​បង្ហោះ​ដោយ​​ប្រៀប​ធៀប ​តួអង្គ Pooh ទៅ​នឹង​ប្រធានាធិបតី​ចិន Xi Jinping កាលពី​ឆ្នាំ​ 2013។

ក្នុង​ឆ្នាំ 2014 រូបថត​មួយ​ដែល​បាន​ប្រៀបធៀបលោក Xi Jinping និង​នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ទៅ​នឹង​រូប Pooh និង Eeyore ក៏​ត្រូវ​បាន​លុប​ចោល​ផង​ដែរ។

នៅ​ក្នុង​ឆ្នាំ 2015 អ្នក​លេង Weibo ម្នាក់​បាន​ប្រៀបធៀប​លោក Xi Jinping នៅ​ក្នុង​ក្បួនដង្ហែរ ទៅ​នឹង​របស់​ក្មេង​លេង ដែល​មាន​រូប​ Pooh។ ការ​ប្រៀបធៀប​នោះ ត្រូវ​បាន​ចែក​ចាយច្រើន​ជាង 65,000 ដង​ មុន​ពេល​ដែល​វា​ត្រូវ​បាន​លុប​ចេញ​ដោយ​រាជរដ្ឋាភិបាល។

ការ​ហាម​ឃាត់​បែប​នេះ បាន​ធ្វើ​ឲ្យ​យើង​ឃើញ​ពី​ការ​គ្រប់​គ្រង​ប្រព័ន្ធ​អ៊ីន​ធឺណិត​ដោយ​ រដ្ឋាភិបាលចិន៕

 

ប្រភព៖ Koreaboo

ប្រែសម្រួល៖ High