CamNews

តារា 

Kimberly នាំគ្នាធ្វើរឿងប្លែកៗជាមួយ មិត្តប្រុស នៅទីសាធារណៈ

ព័ត៌មានកំសាន្ត ៖ Kimberly ត្រូវបានគេដឹងថា ជាតារាស្រីមួយរូបដែល តែងតែសម្តែងជាតួឆ្នាស់រហូតមក មិនថានៅក្នុងសាច់រឿងបែបមនោច្ចេតនាសោកសៅ ឬ​សង្រ្គាមស្នេហ៍ជាលក្ខណៈស្អប់ជំពប់លើ យ៉ាងណាក៏ដោយ នាងនៅតែជាតួស្រីម្នាក់ដែលកាចឆ្នាស់ជានិច្ច ។ 

ការពិតទៅបើយើងនិយាយអំពីជិវិតពិតរបស់ តារាស្រី Kimberly វិញនាងគ្រាន់តែជាមនុស្សធម្មតាម្នាក់ ហើយចរិកកាចឆ្នាស់ ឬ ស្លូតប្លូត គឺអាស្រ័យទៅលើមនុស្សដែលធ្វើចំពោះនាងតែប៉ុណ្ណោះ ។ 

ប៉ុន្តែបើយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា Kimberly គឺជាមនុស្សម្នាក់ដែលចូលចិត្តលេងសើចច្រើន នឹងចូលចិត្តថតរូបជាស្ទាយបែបប្លែកៗ មិនថារូបថតជាមួយមិត្តភក្កិ ឬ សង្សារក៏ដោយចុះ ។ 

គួររំលឹកឲ្យដឹងថា កាលពីថ្ងៃទី ១២ ខែមិថុនា កន្លងផុតទៅនេះ តារាស្រី Kimberly និង លោក Mak Prin រួមទាំងមិត្តភក្កិជាច្រើនទៀតបានធ្វើនាំគ្នាថតរូបបែបកំប្លុកកំប្លែង និងស្ទាយបែបប្លែកៗជាច្រើនសន្លឹកបង្ហោះលើគណនី Instagram ថែមទៀតផង ។ 

នៅចាំអីទៀត!! ប្រញាប់ឡើងទៅទស្សនារូបថតទាំងនោះ នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕









ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ kapook


Tags: Kimberly