CamNews

តារា 

ឡើងកប់!! ឈុតសម្លៀកបំពាក់ Pre-wedding របស់នាង Noey Chotika ស្អាត បូករួមជាមួយកូនកំលោះសង្ហាទៀត

តារាថៃ ៖ តារាសម្តែងរបស់ប្រទេសថៃ នាង Noey Chotika ដែលត្រូវបានគេដឹងថា ជាតួកាចឆ្នាស់នៅក្នុងសាច់រឿងស្ទើរតែគ្រប់រឿង ព្រោះនាងជាតារាស្រីមួយដួងដែលសាកសមជាមួយនិងតួបែបនេះ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ sanook បានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះតារាស្រីរូបនេះ​ត្រូវបានមិត្តភក្តិ និងមិត្តប្រុសរបស់នាង បង្កការភ្ញាក់ផ្អើលដ៍ធំមួយដោយ Call ហៅនាងទៅញុំអីនៅខាងក្រៅដូចធម្មតា ប៉ុន្តែពេលដែលនាង Noey Chotika បែរជាត្រូវមិត្តភក្តិ និងសង្សារត្រៀមពិធីជប់លៀងដ៍ធំមួយ ដើម្បីលាភាពនៅលីវរបស់នាង ហើយត្រៀមឈុតសម្រាប់ Pre-wedding ដ៍ស្រស់ស្អាតឲ្យនាងថែមទៀតផង ។ ភ្លាមៗនោះស្រាប់តែធ្វើឲ្យតារាស្រីរូបនេះ រំភើបចិត្តស្ទើរតែស្រក់ទឹកភ្នែក ព្រោះនឹកស្មានមិនដល់ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Noey Chotika និងមិត្តប្រុសរបស់នាង ដែលជាកូនប្រុសត្រកូលអភិជនម្នាក់ បានភ្ជាប់ពាក្យកាលពីថ្ងៃទី ០៣ ខែកញ្ញា និងត្រៀមរៀមមង្គលការនៅថ្ងៃទី ១០ ខែកញ្ញានេះតែម្តង ៕







ដោយ ៖ គន្ធា


Tags: Noey Chotika